បរទេស៖ ថ្មីៗនេះ តាមរយៈវីដេអូមួយ ត្រូវគេថតបានពីសកម្មភាព រថយន្តមួយគ្រឿង ព្យាយាមបើកឆ្លង ទឹកចូល ក្នុងកប៉ាល់ដឹកជញ្ជូន ដោយបើកលើក្តារតែ ២បន្ទះប៉ុណ្ណោះ។


សកម្មភាពរថយន្តចាប់ផ្តើមបើកឆ្លងលើក្តារ

រថយន្តប្រភេទ ភីកអាប់ មួយគ្រឿង បានបើកឆ្លង លើបន្ទះឈើ ដែលធ្វើឲ្យអ្នក ឈរមើល ពីឈើកំពង់ទឹក ស្រែកលាន់ម៉ាត់ និងតក់ស្លុត យ៉ាងខ្លាំង។ នៅក្នុង ហេតុការណ៍នោះ គេឃើញ បន្ទះក្តារ ទន់ហើយកោង ដោយសារតែ ទំងន់ដ៏ធ្ងន់របស់រថយន្ត។

គេដឹងមិនច្បាស់នោះទេ ថាតើមានអ្នកដំណើរប៉ុន្មានអ្នក ស្ថិតក្នុងរថយន្ត នៅពេលដែលបើកឆ្លង ក្តារឈើ នោះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកបើកបររថយន្តបាន បន្តបើកយឺតៗទៅមុខបើទោះជារថយន្ត សឹងតែធ្លាក់ទឹក ទៅហើយក្តី។ នៅទីបំផុត រថយន្តពួកគេ បានឆ្លងផុតទឹកដោយជោគ ជ័យ ធ្វើឲ្យអ្នកឈរមើល និងអ្នកនៅលើកប៉ាល់ទះដៃ អបអរសាទរគ្រប់ៗគ្នា។

មិនមាននរណាម្នាក់ដឹងថា វីដេអូនោះ ថតនៅកន្លែងណាឡើយ ប៉ុន្តែបន្ទាប់ពីវីដេអូ ត្រូវបង្ហោះចូល ក្នុងបណ្តាញអ៊ីនធឺណែត មកទល់នឹងពេលនេះ មាន អ្នកចុចមើលរហូត ជាងកន្លះលាននាក់ ៕


រូបភាព បង្ហាញ ពីរថយន្ត បើកឆ្លង បានពាក់ កណ្តាល


រូបភាព នៅពេល ដែលរថយន្ត បើកឆ្លង បន្ទះក្តារ បានយ៉ាងជោគជ័យ

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]