រាជធានីភ្នំពេញ ៖ បុរសម្នាក់ចេញពីផឹកស៊ី ដឹកនារី២នាក់ទៅផ្ទះវិញ ដោយជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ជិះកាត់តាមផ្លូវស្ងាត់ ក៏ត្រូវជន សង្ស័យមានគ្នា៤នាក់ ស្ទាក់បាញ់ប្លន់យកម៉ូតូ១គ្រាប់ បណ្តាលឱ្យបុរសជា ម្ចាស់ម៉ូតូស្លាប់ភ្លាម តែក្រុមជនសង្ស័យ យកម៉ូតូមិនបានសម្រេចទេ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០១ និង៥០នាទីយប់ថ្ងៃទី២៧ ឧសភា ២០១៥ ស្ថិតត្រង់ចំណុចក្បែរផ្ទះសំណាក់ «ម៉ូឌែន ភ្នំពេញ» តាមបណ្តោយផ្លូវលេខ ៥០៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះជុំ តៃ អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួយជាមួយ ឪពុកម្តាយនៅម្តុំស្ទឹងមានជ័យ ។ ចំណែកនារីដែលរួមដំណើរ ជាមួយម្នាក់ឈ្មោះលី ដា អាយុ២៥ឆ្នាំ និងម្នាក់ទៀតឈ្មោះពៅ អាយុ២៨ឆ្នាំ ស្នាក់នៅម្តុំបឹងត្របែក បឹងកេងកង២  ។

តាមប្រភពបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះជុំ តៃ ជិះម៉ូតូស៊េរីទំនើបមួយគ្រឿង ម៉ាកហុងដាឌ្រីសេ១២៥ ស៊េរី ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1CV-7935 ហើយបានចូល ទៅផឹកស៊ីនៅខារ៉ាអូខេ «អេឡេហ្គេន» បន្ទាប់ពីផឹកស៊ីរួច ជនរងគ្រោះ ខាងលើ បានចេញទៅ ដោយដឹកនារី២ នាក់ចេញពីខារ៉ាអូខេ ក្នុងគោលបំណងដឹក ទៅផ្ទះនៅម្តុំបឹងត្របែក ដោយជិះតាមបណ្តោយ ផ្លូវលេខ ៥០៨ ដែលជា ផ្លូវលំស្ងាត់ ។ 

ខណៈមកដល់ ចំណុចកើតហេតុ ក៏មានជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿងមិនស្គាល់ម៉ាក ដកកាំភ្លើងខ្លីមួយដើម បាញ់ទៅបុរសរងគ្រោះខាងលើចំពីក្រោយ ចង្កេះខាងឆ្វេង ទាំងជនរងគ្រោះមិន ដឹងខ្លួនបន្តិចសោះ ។ តែភ្លាមៗនោះ ជនរងគ្រោះបានទប់ម៉ូតូ ជាប់មិនឱ្យដួលហើយ ហើយបានព្យាយាមបើកម៉ូតូ បត់ចូលទៅក្នុងផ្ទះសំណាក់ ម៉ូឌែនភ្នំពេញ ទើបជនរងគ្រោះផ្តួលម៉ូតូ ដេកស្លាប់នៅក្នុងផ្ទះសំណាក់ ម៉ូឌែនភ្នំពេញយ៉ាង អាណោចអាធ័ម ។ ចំណែកនារីទាំង២នាក់ទៀត មិនមានរងរបួសអ្វីនោះទេ បន្ទាប់ មកសមត្ថកិច្ច បានចុះធ្វើការអន្តរាគមន៍ដល់ កន្លែងកើតហេតុភ្លាមៗ។




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]