បន្ទាប់ពីបានធ្វើការដាក់បង្ហាញជាផ្លូវការនូវរថយន្ត ស៊េរីថ្មីរបស់ក្រុមហ៊ុនផលិតរថយន្ត ហ្វដ (Ford) នាទី ក្រុងបាងកក ប្រទេសថៃ កាលពីអំឡុង ខែមីនា ឆ្នាំ២០១៥នេះ ក្រុមហ៊ុន អ អិម អេខេមបូឌា ដែលជាតំណាង ចែកចាយរថយន្ត ហ្វដ ប្រចាំ ប្រទេសកម្ពុជា បានផ្តល់ឱកាស ជូនអតិថិជនរបស់ ខ្លួនក្នុងការធ្វើការ កក់ទុកជាមុន នូវរថយន្តប្រភេទ ពីរម៉ូឌែល ផ្សេងគ្នា គឺរថយន្តFord Ranger 2016 និង Ford Everest 2016 ដែលគ្រោង នឹងមកដល់ ប្រទេសកម្ពុជានា ពេលឆាប់ៗខាងមុខនេះ។

គួបផ្សំជាមួយនឹងរូបរាងថ្មី និងបច្ចេកវិទ្យាទំនើបៗមួយចំនួនដែលបានបំពាក់ នៅលើរថយន្តស៊េរីថ្មី ទំាងពីរម៉ូឌែល ខាងលើនេះ អតិថិជន នឹងទទួលបាន នូវអត្ថប្រយោជន៍ ជាច្រើនសម្រាប់ ការកក់ទុកជាមុន ដែលរួមមាន រាល់ការទិញ រថយន្តប្រភេទ Ford Ranger ប្រភេទ XLT2.2L Auto XLT3.2L Auto Wildtrak និង រថយន្ត ប្រភេទ Ford Everest ប្រភេទ 3.2L Auto នោះអតិថិជននឹង ទទួលបាន នូវតំលៃពិសេស។ សម្រាប់ ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ ទូរស័ព្ទលេខ ០១២ ៣៣៣ ៩៧៥ សម្រាប់ រាជធានីភ្នំពេញ និង ០៦៣ ៧៦៦ ៦៦១ សម្រាប់ខេត្តសៀមរាប។


បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]