ចិន៖ ទិដ្ឋភាពដ៏កម្រ នឹងថតបានមួយ ត្រូវបានថតជាប់ ដោយកាមេរ៉ា សុវត្ថិភាពដែល បានបង្ហាញពី សកម្មភាពនៃ ក្រុមអ្នកលេង ២ក្រុមដែលមាន គ្នីគ្នារាប់សិបនាក់ បានជួបប្រទះគ្នា នៅតាមដងផ្លូវមួយ រួចក៏ធ្វើការ វាយប្រហារ កាប់ចាក់គ្នា នៅទីនោះតែម្តង។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា រឿងហេតុដ៏ គួរឲ្យភ្ញាក់ផ្អើលនេះ កើតឡើងនៅតាម ដងផ្លូវដ៏សំខាន់ មួយនៃខេត្ត ជាំងស៊ី របស់ប្រទេសចិន ដែលវាជាជម្លោះ បង្កឡើងដោយ ក្រុមអ្នកលេង ដ៏មានឥទ្ធិពល ២ក្រុមប្រចាំ តំបន់នោះ។

ក្នុងនោះក៏មាន ការបញ្ជាក់ផងដែរថា ដើមហេតុដែល នាំឲ្យមាន ការដេញវាយ កាប់ចាក់គ្នា យ៉ាងសាហាវបែបនេះ គឺកើតចេញពី ជម្លោះរវាង ស្រីស្នេហ៍ របស់ Tu ដែលជា មេក្រុមអ្នកលេង មួយក្រុម និងប្រពន្ធរបស់ Chen ដែលជាមេក្រុម អ្នកលេងមួយក្រុម ផ្សេងទៀត។ ទើបថ្ងៃបន្ទាប់មក បុរសទាំង២នាក់នេះ ដែលជាមេនៃ ក្រុមជើងកាង រៀងៗខ្លួននោះ ក៏បានប្រមូល បក្ខពួកប្រដាប់ ដោយកាំបិត ដំបងគ្រប់ដៃ មកជួបដោះស្រាយ ជម្លោះមួយនេះ តាមរបៀបអ្នកលេង ដោយការវាយគ្នា ទៅវិញទៅមក មិនប្រណីដៃ នៅតាមដងផ្លូវ តែម្តងទៅ។

បើយើងមើលតាម វីដេអូនោះ យើងនឹងឃើញ មនុស្សជាច្រើន ដែលសុទ្ធតែមាន អាវុធនៅក្នុងដៃ ស្ទុះដេញវាយ និងកាប់ប្រហារគ្នា ទៅវិញទៅមក ស្រស់ៗមែនទែន។ តែយ៉ាងណាមិញ ក្រុមប៉ូលីសក៏បានចុះទៅ អន្តរាគមន៍ភ្លាមៗ ផងដែរនិង បានឃាត់ខ្លួន មនុស្ស១៦នាក់ នៃក្រុមជើងកាង ទាំង២នេះ ព្រមទាំងរថយន្ត ៤គ្រឿង និងកាំបិត ២០ដើម ថែមទៀត៕

តោះចង់ដឹងថា វីដេអូនោះ យ៉ាងណាសូម ទស្សនាទាំងអស់គ្នា៖


សកម្មភាព នៃការដេញ វាយនិងកាប់ចាក់ គ្នាតាមដងផ្លូវ របស់ក្រុមអ្នកលេង ២ក្រុម

ប្រភព៖ Shanghaiist

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]