ខេត្តបន្ទាយមានជ័យ ៖ បុរសចំណាស់ម្នាក់បានរពិស ដៃប្រព្រឹត្តអំពើមិនគប្បីមួយ ត្រូវបានតុលាការអនុវត្តតាមនីតិវិធី កាលពីថ្ងៃទី២៥ ឧសភា ២០១៥ ពាក់ព័ន្ធពីបទប្រទូស្តកេរ្តិ៍ខ្មាស លើក្មេងស្រីអាយុ៣ឆ្នាំម្នាក់ ។

ប្រភពពីនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឱ្យដឹងថា ជនសង្ស័យឈ្មោះមាន មឿង អាយុ៥០ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើតនៅ ភូមិអូរស្ងួត ឃុំអូរប្រសាទ ស្រុកមង្គលបុរី  ស្នាក់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបាត់ដំបង ។

ប្រភពបន្តថា ជនសង្ស័យរូបនេះ កាលពីវេលាម៉ោង៤ រសៀលថ្ងៃទី២៣ ឧសភា ២០១៥ បានធ្វើសកម្មភាពប្រព្រឹត្ត អំពើប្រទូស្តកេរ្តិ៍ខ្មាស ដោយ យកម្រាមដៃលូកប្រដាប់ ភេទកុមារីអាយុ៣ឆ្នាំ ខណៈដែលនាងកំពុង ដេកនៅក្នុងរោង ។

ប្រភពដដែលបន្តថា តាមការរៀបរាប់បំភ្លឺ ពីឈ្មោះស៊ិន សុខុន ភេទស្រី អាយុ៤៦ឆ្នាំ ត្រូវជាជីដូនក្មេងរងគ្រោះ បាននិយាយថា ចៅស្រីរបស់គាត់ បានដេកនៅក្នុងរោងដែល គាត់លក់អីវ៉ាន់ចាប់ហួយ ហើយគាត់ដេកនៅខាងជញ្ជាំង ។

ពេលនោះគាត់ឮចៅស្រីស្រែកយំ ពេលគាត់មកមើល ក៏ស្រាប់តែឃើញឈ្មោះមាន មឿង ជាជនសង្ស័យកំពុង អង្គុយក្បែរនោះដោយស្រាត ខោវែង ដោះអាវនៅតែខោខ្លី ហើយចៅស្រីគាត់បាន និយាយប្រាប់គាត់ថា ឈ្មោះនេះលូកប្រដាប់ភេទនាង ។ បន្ទាប់ពីឮដូច្នោះ គាត់បានស្រែកឆោឡោរក ឱ្យគេជួយចាប់ជនល្មើស និងរាយការណ៍សមត្ថកិច្ច នគរបាលចាប់ឃាត់ខ្លួនតែម្តង ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]