- ប្រធានច្រកអូរយ៉ាដាវ និងសមត្ថកិច្ចខេត្តរតនគិរី គឃ្លើនបំភ្លេច ប្រសាសន៍នាយករដ្ឋមន្រ្តី រឿងជំនួញឈើប្រណីត

រតនគិរី៖ នៅម៉ោងប្រមាណ ៧ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥នេះ មានរថយន្តជាច្រើន គ្រឿងផ្ទុក សុទ្ធតែឈើ ប្រណីត កំពុងសម្រុក ដឹក ចេញពីកម្ពុជា ឆ្លងចូលទៅ ប្រទេសវៀតណាម តាមច្រកទ្វារ អូរយ៉ាដាវ ដូចហែកឋិន ដោយមិនមានការរារាំងពី សមត្ថកិច្ចណាម្នាក់នោះឡើយ។

យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា រថយន្ត ដែលដឹកឈើនោះ មានប្រភេទតួរីស កូរ៉ូឡា និងរថយន្តលុច្ស ស៊ីសផងដែរ។

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រជុំ បូកសរុបការងារ របស់ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ កាលពី  ប៉ុន្មាន ខែមុននេះ បានដាស់តឿន ក្រើនរំលឹក ដល់មន្រ្តី ពាក់ព័ន្ធឲ្យធ្វើការទប់ស្កាត់ការ ជំនួញឈើខុសច្បាប់ទាំងអស់នេះ។ នាយករដ្ឋមន្រ្តី នៅបាន បញ្ជាក់ ទៀតថា ការបង្រ្កាបជំនួញឈើនេះ មិនលំបាក នោះទេ ប្រសិនបើមន្រ្តីមានឆន្ទៈ។

សកម្មភាពដឹកជញ្ជូនឈើទៅកាន់ប្រទេសវៀតណាមនាព្រឹកនេះ ត្រូវបានគេរាយការណ៍ថា ជាការ ឃុបឃិត គ្នារវាងមន្រ្តីច្រកព្រំដែន សមត្ថកិច្ច ក្នុងខេត្ត និងពួកឈ្មួញ ដោយមិនបាន ទុកប្រសាសន៍ នាយករដ្ឋមន្រ្តី នៅក្នុងចិត្តពួកគេ នោះឡើយ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]