ខេត្តសៀុមរាប ៖ ទីបំផុតទៅចៅក្រមស៊ើបសួរសាលា ដំបូងខេត្តសៀមរាប លោក ឌុច សុខសារិន បានសម្រេច ឃុំខ្លួនយុវសិស្ស ម្នាក់ដែលប្រើហិង្សា វាយទៅលើសិស្សស្រី ដាក់ពន្ឋនាគារ ហើយនៅប៉ុន្មាន នាទីមុននេះ បន្ទាប់ពី សាកសួរអស់ពេល ជាច្រើនម៉ោង នៅថ្ងៃទី២៦ ឧសភា ២០១៥ ។

យុវជនដៃដល់ឈ្មោះ ហុង សុធី អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃខាងជើង ឃុំកៀនសង្កែ ស្រុក សូទ្រនិគម រីឯយុវតី រងគ្រោះឈ្មោះ វីរះ មណីនាថ អាយុ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩ ខ វិទ្យាល័យដំដែក ស្រុកស្រី ស្នំជាមួយគ្នា ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព

វីដេអូ៖

គួររំលឹកដែរថា បើយោងតាមការឆ្លើយតប នឹងវីដេអូខ្លីបខាងលើ ចំពោះបងប្អូន ដែលបានប្រើប្រាស់បណ្ដាញ ទំនាក់ទំនងសង្គម Facebook របស់ទំព័រហ្វេសប៊ុក អធិការដ្ឋាននគរបាល ស្រុកសូទ្រនិគម ខេត្តសៀមរាប បង្ហោះលើ Post របស់ខ្មែរឡូត ឲ្យដឹងថា វីដេអូខ្លីបមួយនេះ ជាករណីដែលបានកើតឡើង កាលពីថ្ងៃទី២១.ឧសភា.២០១៥ វេលាម៉ោង ០៩,០៥នាទីព្រឹក នៅក្នុងថ្នាក់រៀនមួយ នៃវិទ្យាល័យដំដែក ស្ថិតក្នុងឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលសិស្សស្រី (ជាជនរងគ្រោះ) មានឈ្មោះ វីរៈ មណីនាថ អាយុ១៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប និង សិស្សប្រុស (ជាជនសង្ស័យ) មានឈ្មោះ ហុង សុជី អាយុ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ទាំងពីរនាក់នេះ រៀននៅថ្នាក់ទី៩Bទាំងអស់គ្នា។ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាន នគរបាលស្រុក សូទ្រនិគម សហការជាមួយកម្លាំង នគរបាលប៉ុស្ដិ៍ ធ្វើការឃាត់ខ្លួន និងរៀបចំបញ្ជូន សំណុំរឿង តាមនីតិវិធី មុនពេល ចាប់ដាក់ពន្ឋនាគារ កាលពីព្រឹកមិញនេះ បន្ទាប់ពី សាកសួរអស់ពេល ជាច្រើនម៉ោង។

សូមបញ្ជាក់ផងដែរថា ក្រោយពេលកើត ហេតុខាងលើ សមត្ថកិច្ចមិនបាន ទទួលព័ត៌មាន ពីខាងសាលារៀន នោះទេ ក្រោយមក សមត្ថកិច្ច ទទួលបានព័ត៌មាន តាមរយៈ បណ្ដាញទំនាក់ទំនង សង្គម Facebook ជាវីដេអូខ្លី ស្រាប់ ព្រមទាំងបណ្ដឹងពី ភាគីរងគ្រោះ និងមានចំណាត់ការ តាមនីតិវិធី ៕


 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]