ខេត្តកំពត ៖ បុរសល្មោភកាមម្នាក់ ត្រូវសមត្ថកិច្ច ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន  នគរបាលខេត្ត ឃាត់ខ្លួន បន្ទាប់ពីមាន ពាក្យបណ្តឹងពី ឪពុកម្តាយ របស់នារីរងគ្រោះ ប្តឹងពីបទរំលោភរហូត ដល់មានផ្ទៃពោះ៥ខែ និងគំរាម សម្លាប់ ។

ការ ឃាត់ខ្លួនេះធ្វើឡើង កាលពីវេលា ម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី២៥ ឧសភា ២០១៥ យកមកកាន់ ស្នងការខេត្ត ដើម្បីធ្វើការសាកសួរ ។

ប្រភព បានឱ្យដឹងថា ជនសង្ស័យឈ្មោះខាត់ ជីម អាយុ៥៧ឆ្នាំ ចំណែកឯនារី រងគ្រោះអាយុ២២ឆ្នាំ ។ បើតាមប្រភពពីនារី រងគ្រោះបាន ឱ្យដឹង ថា នៅថ្ងៃកើតហេតុ ក្នុងខែវិច្ឆិកា ២០១៤ នោះ ខណៈនាងកំពុងលាងចាន ឆ្នាំងក្នុងរោងបាយ ស្រាប់តែឃើញ ឈ្មោះខាត់ ជីម (ជនសង្ស័យ) បានដេញ ប្អូនប្រុសខ្លួន ចេញ រួចហើយឈ្មោះនេះ បានឡើងចាប់ រំលោភរហូតបានសម្រេច ។ បន្ទាប់ពីរំលោភ រួចគំរាមថា មិនឱ្យនាង យក រឿងនេះទៅ ប្រាប់អ្នកណា នោះទេ បើហ៊ានប្រាប់ រូបគេនឹង សម្លាប់អស់មួយពូជ ។

ប្រភពបន្តថា ដោយខ្លាចការ គំរាមកំហែងនេះ រូបនាងក៏ចេះតែលាក់រឿងនេះរហូត ហើយជនសង្ស័យ រូបនេះ ក៏ចេះតែមក ស្ទាក់ចាប់ រំលោភ ជាញឹកញាប់ ក្នុងផ្ទះ ក្នុងព្រៃ និយាយរួមគឺ ឱ្យតែមានឱកាសស្ងាត់ គឺជននោះ តែងតែចាប់ នាងរំលោភ ក៏ត្រូវក្រុម គ្រួសារសង្ស័យ ក៏យកនាង ទៅពិនិត្យនៅ មន្ទីរពេទ្យទើបដឹងថា នាងមានផ្ទៃពោះ ៥ខែ ហើយក៏ប្តឹងសមត្ថកិច្ច ឱ្យចាប់ខ្លួន ជនសង្ស័យតែ ម្តង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]