ចិន៖ ខ្សែវីដេអូមួយ បង្ហាញពីសកម្មភាពបុរសម្នាក់ យកខ្សែពួរចង.ក កូនខ្លួនឯង ហើយចាប់អូស នៅក្បែរផ្លូវ ស្ថិតក្នុងខេត្ត Zhejiang កំពុងបង្កឲ្យមានកំហឹង ពីសំណាក់អ្នកប្រើប្រាស់ អ៊ីនធឺណែត និងការទាមទារ ឲ្យមានការដាក់ទោស លើឪពុកកំណាចរូបនេះ។

គេឃើញបុរសជាឪពុក ដាក់ទោសកូនប្រុស ដែលមានអាយុទើបតែ ១០ឆ្នាំ យ៉ាងអាក្រក់ ដោយចាប់ទាញ ទំលាក់ពីលើឡានដឹកទំនិញ និងអូសចម្ងាយ ជាង ១០០ ម៉ែត្រ ធ្វើឲ្យក្មេងប្រុសរងគ្រោះ ស្រែកយំ យ៉ាងខ្លាំង។

បុរសជាឪពុក ត្រូវបានឃាត់ខ្លួន ហើយរូបគាត់ បានរៀបរាប់ ប្រាប់ដល់អ្នកយកព័ត៌មាន នៅស្ថានីយ៍ប៉ូលិស អំពីមូលហេតុថា ដោយសារតែ ទប់កំហឹងមិនបាន ខឹងកូនប្រុស គិតតែពីដើរលេង នៅខាងក្រៅផ្ទះរាល់ព្រឹក មិនចំណាយពេល ខំប្រឹងរៀនសូត្រ ទាល់តែសោះ។ គាត់ក៏បានទទួលស្គាល់ផងដែរថា ការប្រដៅកូនតាមរបៀប ដែលគាត់បានប្រព្រឹត្តនោះ ពិតជាមិនសមរម្យ និងខុសច្បាប់។ គេមិនដឹងថា បុរសជាឪពុក នឹងត្រូវផ្តន្ទាទោស ឬយ៉ាងណានោះទេ ស្របពេលក្មេងប្រុសរងគ្រោះ មានរងរបួសដៃ៕


សកម្មភាពឪពុកកំពុងធ្វើទារុណកម្មកូន ដែលត្រូវគេលួចថតបាន

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]