ហ្វេសប៊ុក៖ កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក នៅក្នុងប្រទេសយើង ហាក់មានការ ចាប់អារម្មណ៍ទៅនឹង វីដេអូមួយយ៉ាងខ្លាំង ដែលក្នុងនោះ គឺបានបង្ហាញពីទិដ្ឋភាព នៃគ្រោះថ្នាក់ បណ្តាលឲ្យបាត់បង់ជីវិត កុមារាតូចម្នាក់ ធ្លាក់ពីលើជណ្តើរយន្ត។

បើយើងមើលតាម វីដេអូនោះ យើងនឹងបាន ឃើញថា ដំបូងឡើយ គឺមានកុមារា ២នាក់ ដែលអាចជា បងប្អូននឹងគ្នា កំពុងរត់លេង នៅជាន់ខាងលើ ហើយបន្តិចក្រោយមក ក្មេងប្រុសម្នាក់ បានចុះតាមជណ្តើរយន្ត ទើបធ្វើឲ្យ ក្មេងប្រុសតូច ម្នាក់ទៀត រត់មកតាម ពីក្រោយដែរ។ តែអ្វីដែល មិននឹកស្មានដល់នោះ គឺថាក្មេងតូចនោះ មិនបានចុះទៅក្រោម តាមជណ្តើរយន្ត ភ្លាមៗនោះទេ គេបែរទៅជា តោងលេងនៅឯ បង្កាន់ដៃរបស់ ជណ្តើរយន្តទៅវិញ មិនយូរប៉ុន្មាន ក្រោយពីគេតោង បង្កាន់ដៃនោះជាប់ ជាហេតុធ្វើឲ្យក្មេងនោះ ជាប់ទៅជាមួយនឹង បង្កាន់ដៃ ហើយក៏របូតដៃ ធ្លាក់ចុះមកក្រោម ភ្លាមៗតែម្តង ដែលមើលទៅ គួរឲ្យរន្ធត់បំផុត។

យ៉ាងណាមិញ មិនទាន់មានប្រភពព័ត៌មាន ឲ្យដឹងអំពីស្ថានភាព នៃក្មេងប្រុស នោះ នៅឡើយទេ។ តែវីដេអូនេះ ក៏ជាការដាស់តឿន មួយផងដែរ សម្រាប់អ្នកដែល នាំក្មេងតូចៗ ទៅលេង នៅផ្សារទំនើប ឬកន្លែងណា ដែលមានជណ្តើរយន្ត ដើម្បីឲ្យមាន ការប្រុងប្រយ័ត្ន ដោយមិនគួរ បណ្តោយឲ្យ ក្មេងៗរត់លេង តែខ្លួនពួកគេ នោះទេ៕

តោះចង់ដឹងថា តើវីដេអូនោះ យ៉ាងណាសូម ទស្សនាទាំងអស់គ្នា៖

ប្រភពវីដេអូពី ហ្វេសប៊ុក

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]