ប្រិយមិត្តភាគច្រើនចូលចិត្តភាពយន្តប្រភេទវាយប្រហារ បង្ហាញពីក្បាច់សំដែងរបស់តួអង្គ ដែលនៅក្នុង ខែនេះមានភាពយន្ត ប្រភេទនេះជាច្រើន បានបញ្ចាំងក្នុងរោងភាពយន្ត។ ប៉ុន្តែ ភាពយន្ត Mad Max: Fur Road បានធ្វើអោយ ប្រិយមិត្តទស្សនា មានអារម្មណ៏ប្លែក ជាខ្លាំង ដែលខុសពីភាពយន្ត ប្រភេទវាយប្រហារ ដូចគ្នាផ្សេងទៀត។

Mad Max: Fury Road ជាភាពយន្តប្រភេទវាយប្រហារ ខុសភ្លែកពីគេ ត្រង់ឆុតឆាកសកម្មភាព វាយប្រហារ គឺចាប់ផ្តើមចាប់ពី នាទីដំបូងរហូតដល់នាទីបញ្ចប់។ រូបភាពនិង ទីតាំងដែលបាន កើតឡើងក្នុងភាពយន្ត នេះគឺនៅលើវាលខ្សាច់ ដ៏ធំល្វឹងល្វើយ ជាមួយព្យុះរន្ទះ យ៉ាងជោគជាំដែល កាន់តែធ្វើអោយភាព ខ្លាំងក្លានៃភាពយន្តកើនឡើង យ៉ាងខ្លាំង។ ជាងនេះទៅទៀត ការតុបតែង ខ្លួននៃតួអង្គសំដែងគឺ ចំលែកៗដែលគ្មានភាព យន្តណាមាន ធ្វើដូច Mad Max: Fury Road នេះទេ។ ជាភាពយន្តដែល បើទោះបីជាអ្នកមិន ចេះភាសាអង់គ្លេសក៏ អាចទស្សនាបានដែរ ព្រោះគោល បំណងនៃការ ផលិតភាពយន្តនេះឡើងគឺ បរិយាយ ពីសកម្មភាពផ្សងព្រេង និង ការវាយ ប្រហារគ្នារវាងតួអង្គអោយបា នច្រើនជាការ និយាយគ្នាមិនបានការ។ រាល់ការសំដែង ទាំងអស់គឺសុទ្ធ តែសំដែងពិតៗ គ្មានការកាត់ត ចំនួនមនុស្ស គ្មានការកាត់ត សំភារះ ដោយមានតែ ពីរចំនុចប៉ុណ្ណោះ ដែលបានប្រើប្រាស់ បច្ចេកទេសកាត់ត កុំព្យូទ័រ ដែលទីមួយគឺ កាត់តដៃដាច់ ដោយពាក់ដៃយន្ត របស់តួស្រី និង ទីពីគឺការកាត់ត ទីតាំងថតនិង ដាក់ពណ៌និង ពន្លឺអោយមើល ទៅឃើញធំទូលាយ។

Mad Max: Fury Road បរិយាយអំពីផែនដីនៅសេសសល់បន្ទាប់ពីមហន្តរាយ ប្រល័យលោក។ នៅពេលនោះ មនុស្សបានទៅ រស់នៅលើវាលខ្សាច់ ហើយការរស់នៅគឺ ខ្វះខាតទឹក ដែលជាប្រភពធម្មជាតិ ដ៏សំខាន់។ មនុស្សទាំងអស់ ត្រូវបានគ្រប់គ្រង ដោយមេបញ្ជាការ ម្នាក់ដែលមានឈ្មោះថា Immortan Joe ដែលគាត់ជីក និងបង្កើតកន្លែងផ្ទុកទឹក មួយយ៉ាងធំដើម្បី រស់នៅហើយប្រើប្រាស់ ប្រភពទឹកនោះ ដើម្បីគ្រប់គ្រងជីវិត របស់ប្រជាជន អោយស្តាប់ការ បង្គាប់ខ្លួន។ បំណងរបស់ Immortan Joe មួយទៀតគឺចាប់ យកស្រីស្អាតៗ ទាំងអស់មក ធ្វើប្រពន្ធដើម្បីបង្កើតកូន ប្រុសដែលមានលក្ខណះ រូបរាងគ្រប់គ្រាន់យក មកបន្តវេននៃការ គ្រប់គ្រងរបស់ខ្លួន។ តួអង្គប្រុស Max ដែលសំដែងដោយ Tom Hardy ជាមនុស្សម្នាក់ដែល គេជឿថាអាចបញ្ចប់ការ គ្រប់គ្រងនេះបាន ដោយគាត់ព្យាយាម ស្វែងរកសន្តិភាពនិងការសងសឹង បន្ទាប់ពីប្រពន្ធនិង កូនៗរបស់គាត់ ត្រូវបានពួក Immortan Joe សំរាប់ទាំងអស់។ រាល់ឡានប្លែកៗ គឺត្រូវបានផលិតដោយផ្ទាល់ ដែលធ្វើអោយភាពយន្តនេះមាន ភាពឃោរឃៅ កាន់តែខ្លាំង។ តាំងពីថ្ងៃបញ្ចាំង ជុំវិញពិភពលោកចំនួន ដប់ថ្ងៃ អាចរកប្រាក់បាន 135,185,000 លាន ដុល្លារ អាមេរិក។ 

Mad Max: Fury Road ទទួលបានការបោះឆ្នោតចំនួន 8.7/10 ពីគេហទំព័រ IMDB ដែលនេះមិនធ្លាប់ មានភាពយន្ត ណាធ្វើបានទេ ក្នុងអំឡុងពេលបច្ចុប្បន្ន។ លោកអ្នកអាចកក់ និងទិញសំបុត្រទស្សនា នៅតាមរោងភាពយន្ត ទំនើបទាំងអស់ ចាប់ពីពេលនេះតទៅ ដែលភាពយន្តបញ្ចាំង ជាលក្ខណៈ 3D ពាក់វ៉ែនតា បន្ថែមនូវបទពិសោធន៏ ភាពយន្តល្អឥតខ្ចោះ សំរាប់ប្រិយមិត្ត។



តាមដានពត៌មានភាពយន្តជាមួយ ចៃកុន តាមហ្វេសបុក www.facebook.com/jaikon.cambodia ហើយ add ចៃកុន តាមរយៈ កម្មវិធីទូរសព្ទ LINE ដើម្បីឈ្នះរង្វាន់ជាច្រើនជារៀង រាល់សប្តាហ៏ ID:@JAIKON។ 

សូមទស្សនាវីដេអូឃ្លីប: 

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]