រាជធានីភ្នំពេញ៖ ការប្រកួតបាល់ទាត់ដ៏ធំ និងអស្ចារ្យបំផុតនៅ ក្នុងរដូវកាល 2014/2015 នៃក្របខណ្ឌកំពូល ក្នុងប្រទេសអង់គ្លេស EPL បានប្រព្រឹត្ត ទៅកាលពីថ្ងៃ អាទិត្យ ទី 24 ខែឧសភា ឆ្នាំ 2015 ដែលជាប្រកួតចុងក្រោយ នៃរដូវកាលនេះ រវាង ក្រុម តោខៀវ Chelsea Football Club និង ក្រុម ឆ្មាខ្មៅ Sunderland បានធ្វើការ ផ្សាយបន្តផ្ទាល់នៅ SINGHA Stadium ដែលមានទីតាំង នៅអគារតាំងពិពណ៌ កោះពេជ្រ ចាប់ពីម៉ោង 5 ល្ងាចតទៅ។

សូមបញ្ជាក់ថា នៅក្នុងការប្រកួត ដ៏រំភើបរីករាយនេះ មានការចូលរួម គាំទ្រយ៉ាងច្រើនកុះករ ពីសំណាក់អ្នកគាំទ្រ កីឡាបាល់ទាត់ ជាមួយបរិយាកាស ដ៏អស្ចារ្យបំផុត ដែលមិនធ្លាប់មាន ពីមុនមក ខណៈដែលក្រុម Chealsea F.C បានដឹងរួចទៅហើយ ថាគេនឹងក្លាយជា ជើងឯក English Premier League ក្នុង រដូវកាល 2014/2015 នេះ។


សូមជម្រាបដែរថា នៅថ្ងៃបញ្ចប់ នៃរដូវកាល EPL ក្នុងឆ្នាំនេះ ក្រុម Chelsea F.C បានប្រារព្ធពិធីអបអរសាទរ ដ៏រីករាយ ចំពោះជ័យជំនះ ទទួលបាន ពានរង្វាន់ជើងឯក របស់ English Premier League ក្នុង រដូវកាល 2014/2015 ជាមួយសមាជិកក្រុម និង អ្នកគាំទ្រ នៅពាសពេញ ពិភពលោក ខណៈពេលនោះដែរ ក្រុមអ្នកគាំទ្រ នៅប្រទេសកម្ពុជា ក៏មានមោទនភាព និង បានអបអរសាទរ ដោយបានបន្លឺ នូវសម្លេងហ៊ោ កញ្ជ្រៀវ យ៉ាងកងរំពង នៅ SINGHA Stadium។

Singha Stadium គឺជាព្រឹត្តិការណ៍ ជួបជុំទស្សនា ការប្រកួតបាល់ទាត់ ដ៏ធំ ដែលអ្នកគាំទ្រ កម្ពុជារាប់ពាន់នាក់ ទន្ទឹងរង់ចាំ ហើយជាកន្លែង ដែលអ្នកគាំទ្រ បានទស្សនា និងជួបជាមួយ បរិយាកាសដ៏ រំជើបរំជួល ពិតប្រាកដ នៃការប្រកួត បាល់ទាត់ នៃក្របខណ្ឌកំពូល ក្នុងប្រទេសអង់គ្លេស។

អ្នកទស្សនាទាំងអស់ បានហ៊ោកញ្ជៀវ យ៉ាងកងរំពង ដែលបង្ហាញពី ការគាំទ្រ ដ៏ស្មោះស្ម័គ្រ ចំពោះក្រុម ដែលខ្លួនស្រឡាញ់ នៅមុខ អេក្រង់ដ៏ធំ ងាយស្រួលទស្សនា រាល់សកម្មភាព នៅលើទីលាន វាលស្មៅ នៃប្រទេសអង់គ្លេស។ អ្នកគាំទ្រនៅកម្ពុជា ទាំងអស់ សុទ្ធតែបានសម្តែង អារម្មណ៍ភ្ញាក់ផ្អើល របស់ខ្លួនថា Singha Stadium គឺពិតជាកន្លែង អស្ចារ្យបំផុត សម្រាប់ការជួបជុំ ទស្សនាការប្រកួតបាល់ទាត់។

អ្វីដែលកាន់តែអស្ចារ្យ ទៅទៀតនោះ អ្នកចូលរួមទាំងអស់ មានភាពរីករាយ យ៉ាងខ្លាំង ជាមួយនឹងការ ប្រគុំតន្រ្តីពិសេស ដែលមានការចូលរួម សហការរវាង កំពូលតារាចម្រៀង ក្នុងប្រទេសកម្ពុជា ដូចជា លោក ខេម កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា ខារ៉ា និងក្រុមអ្នកចម្រៀង ដ៏ល្បីប្រចាំ STORM BAND និងក្រុមរាំអាជីពរបស់ ស្រាបៀរ សឹង្ហា មកពីប្រទេសថៃ បានធ្វើឲ្យកក្រើកឆាក តន្រ្តីទាំងមូល ខណៈ អ្នកទស្សនា រាប់ពាន់នាក់ នៅខាងមុខឆាក សប្បាយរីករាយ ជាមួយនឹង ការពិសា ស្រាបៀរ សឹង្ហា ដ៏ឆ្ងាញ់ត្រជាក់ចិត្ត៕


សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ដ៏ធំ និងមានតែមួយ ក្នុងប្រទេសកម្ពុជានេះ សំបុត្រចូលរួមទស្សនា មានតម្លៃត្រឹមតែ 6,000 រៀលប៉ុណ្ណោះ លោកអ្នកនឹងទទួលបាន ស្រាបៀរ សឹង្ហា 2 កំប៉ុង ដោយឥតគិតថ្លៃ រួមជាមួយឱកាសទិញ ស្រាបៀរសឹង្ហា ក្នុងតម្លៃពិសេស ភ្ជាប់ជាមួយ ការផ្តល់ជូនផ្សេងៗ ផងដែរ។

លើសពីនេះទៅទៀត អ្នកចូលរួមទាំងអស់មាន ឱកាសឈ្នះរង្វាន់ ទ្វេរដងពី ស្រាបៀរ សឹង្ហា។ រាល់ពេលជាវស្រាបៀរ សឹង្ហា លោកអ្នក នឹងមានឱកាស ឈ្នះរង្វាន់ធំ ពីការចាប់ឆ្នោត និងឱកាសឈ្នះរង្វាន់ជាច្រើន ទៀត ពីការកោសសន្លឹកប័ណ្ណ ដូចជា អាវយឺត Chelsea កាបូប Chelsea តុក្កតា Chelsea មួកបន្តោងសោរ SINGHA និង Chelsea ក៏ដូចជា ឆ័ត្រ និងអាវយឺត SINGHA។

ក្រៅពីនោះលោកអ្នក អាចជាវស្រាបៀរសឹង្ហា ១ថូតូចតម្លៃ ១២,០០០រៀល ទទួលបានឆ្នោតកោសផ្សង សំណាងចំនួន២សន្លឹក និង ១ថូធំតម្លៃ ៣៥,០០០រៀល ទទួលបានឆ្នោតផ្សង សំណាងចំនួន៦សន្លឹក។

បន្ថែមពីលើនេះ ក៏នៅមានកម្មវិធី ពិសេសសម្រាប់ អតិថិជនរបស់ស្រាបៀរ សឹង្ហា ដោយរាល់ការ ជាវស្របៀរ សឹង្ហា មួយកេស នឹងទទួលបាន ការបញ្ចុះតម្លៃ មកនៅត្រឹមតែ 15 ដុល្លារប៉ុណ្ណោះ ហើយថែមទាំង ទទួលបានសន្លឹកឆ្នោត និងការកោសប័ណ្ណ ផ្សងសំណាង ចំនួន១២ សន្លឹក។ អ្នកចូលរួមទាំងអស់ ពិតជាការរីករាយ ចំពោះកម្មវិធីនេះ ហើយជាក់ស្តែង “ការជាវកាន់តែច្រើន បានឈ្នះរង្វាន់កាន់តែច្រើន” ពិតប្រាកដមែន។

សូមរង់ចាំទស្សនា ការប្រកួតដ៏អស្ចារ្យ នៃក្របខណ្ឌកំពូលរបស់ ប្រទេសអង់គ្លេស ជាមួយព្រឹត្តិការណ៍ SINGHA STADIUM នៅឆ្នាំបន្ទាប់ ដែលនឹងមានការ ផ្តល់ជូនកាន់តែច្រើន ជាងមុន នូវរង្វាន់ និង ការកំសាន្ត ដ៏រីករាយដល់លោកអ្នក។ សូមរង់ចាំទទួលយក ការបម្រើ និងការផ្តល់ជូន ពិសេសៗ ពីស្រាបៀរ SINGHA ។

Singha Stadium កន្លែងដ៏អស្ចារ្យបំផុត សម្រាប់ការជួបជុំទស្សនា ការប្រកួត បាល់ទាត់ លីកកំពូល របស់អង់គ្លេស EPL៕






បញ្ចូលអត្ថបទដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា