ចិន៖ ម្តាយដែលមាន ទឹកចិត្តភក្តីភាពម្នាក់ បានបំពេញតួនាទី ជាគ្រូបង្រៀនពេញម៉ោងផង និងមើលថែ កូនរបស់ខ្លួនផង ខណៈពេលដែល កូនប្រុសរបស់នាង ដែលមានអាយុ៣ឆ្នាំ កំពុងទទួលរងនូវ ជំងឺមហារីកឈាម ដ៏កាចសាហាវ។


អ្នកស្រី Zhang Wei អាយុ ៣២ឆ្នាំ  គឺជាគ្រូបង្រៀន មុខវិជ្ជាគីមីវិទ្យា ក្នុងវិទ្យាល័យមួយ នៅឯ Hanshou ខេត្ត Hunan ដែលកូនប្រុស របស់នាង អាយុ៣ឆ្នាំ ឈ្មោះ Tu Tu មានផ្ទុកនូវជំងឺ មហារីកឈាម។ នៅក្នុងពេលបង្រៀន នាងត្រូវបានបង្ខំចិត្ត បំពេញការងារ ជាគ្រូបង្រៀនផង និងមើលថែ កូនប្រុសរបស់ខ្លួនផង ដោយសារ គេមិនអាច នៅម្នាក់ឯង បាននោះទេ។

បន្ទាប់ពីធ្វើរោគ វិនិច្ឆ័យដឹងថា Tu Tu មានជំងឺមហារីកឈាម រួចមក រូបគេត្រូវទទួល ការព្យាបាល ១១វគ្គ រយៈពេល៨ខែ នៅឯមន្ទីរពេទ្យ ដោយការព្យាបាលនោះ អ្នកស្រី Zhang ត្រូវចំណាយប្រាក់ អស់ប្រហែលជា ៤៨,៣០០ដុល្លារអាមេរិក ហើយគាត់អាចរកចំណូល បានត្រឹមតែ ៣៧០ដុល្លាអាមេរិក ប៉ុណ្ណោះ ក្នុងមួយខែ។

បើទោះបីជាពេលនេះ គេបានចាកចេញ ពីមន្ទីរពេទ្យហើយក្តី ក៏អ្នកស្រី Zhang នៅតែ បន្តចំណាយប្រាក់ ទៅលើថ្នាំពេទ្យ និងការព្យាបាលផ្សេងៗ នៅឯផ្ទះផងដែរ។ 

ព្រោះតែចង់រកប្រាក់ ដើម្បីព្យាបាលកូនរបស់ខ្លួន ម្តាយម្នាក់នេះ បានព្យាយាមបំពេញការងារ ដោយមិនគិត ពីការនឿយហត់ និងសុខទុក្ខ របស់ខ្លួនឡើយ។

ជារៀងរាល់ព្រឹក អ្នកស្រី Zhang ត្រូវក្រោក ពីព្រលឹមម៉ោង ៦ ធាក់កង់ដឹកកូនប្រុស របស់ខ្លួនតម្រង់ ទៅសាលារៀន និងមានពេលខ្លះ គាត់ពរកូនប្រុស នឹងដៃម្ខាង ខណៈពេលដែល កំពុងពន្យល់មេរៀន ដល់សិស្ស។

ជារឿងគួរឲ្យ ខ្លោចចិត្តជាងនេះ ទៅទៀតនោះ បច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យ បានប្រាប់ថា ជំងឺរបស់ Tu Tu កាន់តែរីករាលដាល ធ្ងន់ធ្ងរទៅៗ ហើយប្រសិនបើ មិនមានការវះកាត់នោះទេ គេអាចមានសំណាង ក្នុងការរស់រាន មានជីវិត ត្រឹមខែសីហានេះ តែប៉ុណ្ណោះ៕

ប្រភព lollipopsg

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]