ភ្នំពេញ៖ កាលពី យប់ម្សិលមិញនេះ ផលិតផលម៉ាក CHARLES & KEITH  បានបង្ហាញ នូវគ្រឿងលំអខ្លួន ប្លែកៗ និងស្រស់ស្អាត យ៉ាងខ្លាំង នៅសណ្ឋាគារ Himawari ។

ផលិតផលម៉ាក CHARLES & KEITH បានបន្តនូវគម្រោង ផែនការរបស់ខ្លួន ក្នុងការពង្រីកអាជីវកម្ម ដោយបង្ហាញវត្តមាន លើទីផ្សារអន្តរជាតិ នៅក្នុងប្រទេសកម្ពុជាហើយ។ ការបើកដំណើរការ ហាងដំបូងបង្អស់ ក្នុងរាជធានីភ្នំពេញ ជាទីកន្លែង ដែលមានសកម្មភាពទីផ្សារ ដ៏មមាញឹករបស់ ផលិតផលម៉ាក CHARLES & KEITH  សបញ្ជាក់ឲ្យឃើញ ច្បាស់នូវការផ្តល់ នូវភាពទាន់សម័យដល់ ស្ទាយប្រចាំថ្ងៃសម្រាប់ បំពេញតម្រូវការ ដល់អតិថិជន គ្រប់រូប នូវចំនូលចិត្ត ម៉ូដនិយម។

ស្ថិតនៅបណ្តោយ មហាវិថីសីហនុ ហាងផលិតផលម៉ាក CHARLES & KEITH  ដែលមានផ្ទៃក្រឡារហូតដល់ ៣៣៤ម៉ែត្រការ៉េ គ្របដណ្តប់ ទៅដោយការតុបតែង យ៉ាងទាន់សម័យ ស្រស់ស្អាត និងប្រកបដោយគំនិត ស្ថាបត្យកម្មយ៉ាងល្អប្រណិត។ ការតុបតែង ផ្នែកខាងមុខ តម្រៀបដោយថ្មម៉ាប ជាមួយនឹង ដែកស្រអាប់ ដែលភ្ចាប់ជាមួយនឹង អេក្រង់ LED បំពាក់ភ្លើង ដែលបង្ហាញនូវម៉ូតឃោនាថ្មីៗ ចុងក្រោយ។

លោក ឆាលវង់ នាយកប្រតិបត្តិ របស់ CHARLES & KEITHបានមានប្រសាសន៍ថា "ដើម្បីក្លាយជា ម៉ាកពេញនិយម ដែលមិនងាយ នឹងមានម៉ាកផ្សេងណា អាចប្រដូច បាន ជាមួយនឹងម៉ូតផលិតផល ដែលងាយស្រួល ក្នុងការប្រើប្រាស់ទាំងនេះ  គឺជាសមិទ្ធផល ដែលគួរឲ្យកត់សម្កាល់ ជាមួយនឹង ការបង្កើតឡើង នូវទីផ្សារថ្មីមួយទៀត ក្នុងប្រទេសកម្ពុជា  ដែលជាប្រទេសទី ៣៩ហើយ។ ពួកយើង មានសេចក្តីសោមនស្សរីករាយ ក្នុងការ ផ្តល់នូវម៉ាក ផលិតផល មកកាន់ ទីតាំងដែលជាបេះដូង នេះប្រទេសកម្ពុជាទាំងមូល"

CHARLES & KEITH  ផលិតឡើង ពោរពេញ ដោយការច្នៃម៉ូត បែបសិល្បៈ និងភាពទាន់សម័យ ជាមួយនឹងផលិតផល ដែលមាន ចាប់ពីស្បែកជើងស្រ្តី កាបូប ព្រមទាំងគ្រឿងតុបតែង លំអរបន្ថែម ជាច្រើនមុខទៀត។ ផលិតផលម៉ាក CHARLES & KEITH នេះ ចាប់បើកដំណើរការ ពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ៩យប់ ដែលមានទីតាំង ស្ថិតនៅ ផ្ទះលេខ ៩២ មហាវិថី សីហនុ៕












បង្ហាញម៉ូត ផលិតផលម៉ាក CHALES & KEITH






តារាខ្មែរល្បីៗ ក៏បានចូលរួម កម្មវិធីបង្ហាញម៉ូត CHALES & KEITH

វីដេអូ បង្ហាញម៉ូត៖

រៀបចំដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]