ភ្នំពេញ៖ ហេតុការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង នៅផ្សារទំនើបស៊ីធីម៉ល រវាងយុវវ័យ ២ក្រុម បង្កជម្លោះពាក្យសំដី និងវាយតប់គ្នា ផ្អើលអស់គេឯង តាមចោមរោមមើល និងថតទិដ្ឋភាពបាន បង្ហោះចែកចាយ ពេញបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ។

បើតាមប្រភពវីដេអូឃ្លីប ដែលបង្ហោះ បានរៀបរាប់ឲ្យដឹងថា យុវជន២ក្រុម មានប្រុស មានស្រី ទាស់ពាក្យសំដីគ្នា ក្នុងរោងកុន ពេលចេញមកវិញ ក៏វ៉ៃគ្នា ផ្អើលពេញផ្សារ ស៊ីធីម៉ល តែម្តង។

បើទោះបីជាមិនមាន ការបញ្ជាក់បន្ថែមទៀត អំពីមូលហេតុនៃជម្លោះក៏ពិតមែន ប៉ុន្តែ វីដេអូនេះ បានបង្ហាញអំពីចំនុចអវិជ្ជមាន របស់យុវជន យុវតី មួយចំនួនតូច នៅតែមិនទាន់អាច ធ្វើការដោះស្រាយ ដោយសន្តិវិធី តែផ្ទុយមកវិញ បែរជា ជេរគ្នាយ៉ាងឈ្ងុយ និងប្រើដៃជើង ផ្អើលអស់គេឯង ទៅវិញ។ នេះជាទម្លាប់មិនល្អ និងមិនគួរគប្បីយកតម្រាប់តាមសោះឡើយ៕ សូមប្រិយមិត្តខ្មែរឡូត ទស្សនាវីដេអូខាងក្រោម និងបញ្ចេញមតិរបស់អ្នកនៅខាងក្រោម៖

វីដេអូខាងក្រោម៖

ប្រភព៖ Facebook

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]