ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន នឹងប្រកាសចាប់ផ្តើម គម្រោងទី២ និង គម្រោងទី៣ នៃគេហដ្ឋានទំនើប ទាន់សម័យនៅពេលអនាគត ដល់ខ្លី បន្ទាប់ពី ទទួលបានជោគជ័យ ក្នុងការលក់គម្រោង ទី១ The Park Land Sen Sok កាលពីខែមីនា ឆ្នាំ ២០១៥ ។

គេហដ្ឋានដ៏ប្រណិត របស់ក្រុមហ៊ុន ជីប ម៉ុង លែន រួមមាន វីឡាឃីង វីឡាឃ្វីន វីឡាភ្លោះ វីឡាកូនកាត់ និង ផ្ទះល្វែង ដែលមានគុណភាពល្អ អនុលោម តាមបទដ្ឋាន សំណង់អន្តរជាតិ ប្រកបដោយ ផាសុកភាបព និង សុវត្ថិភាពខ្ពស់ ។គម្រោង ក៏មាន សួនច្បារស្រស់ស្អាត ក្លឹបហាត់ប្រាណ អាងហែលទឹក កន្លែងលំហែកាយ និង កន្លែង ក្មេងលេងផងដែរ ។

គម្រោងទី១ The Park Land Sen Sok ដែលមាន ទីតាំង នៅបណ្តោយផ្លូវលេខ ១៩២៧ (ផ្លូវឧកញ៉ ម៉ុង រិទ្ធី) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានក្រុមហ៊ុន លក់បាន ប្រមាណ ៨០ ភាគរយនៃដំណាក់កាល ទី១ហើយ បន្ទាប់ពីបើកលក់ អស់រយៈពេល ជិតបីខែមកនេះ ។


នាយកគ្រប់គ្រង ក្រុមហ៊ុន ជីប ម៉ុង លែន

ដោយសារសំណង់ នៃគម្រោងទី១ ត្រូវបានទទួលស្គាល់ពីអតិថិជន មានគុណភាពខ្ពស់ អនុលោម តាម ស្តង់ដារអន្តរជាតិ ទីតាំងល្អ និង តម្លៃអាច ទទួលយក បាន ហើយដោយឃើញ តម្រូវការខ្ពស់ របស់អតិថិជន ក្រុមហ៊ុន ជីប ម៉ុង លែន នឹងចាប់ផ្តើម គម្រោងថ្មី ពីរទៀតគឺ ៖

១. Green Land ដែលមានទីតាំងនៅផ្លូវលេខ ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

២. Boulevard Land ដែល មានទីតាំង នៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ មហាវិថីសម្តេច តេជោសែន រាជធានីភ្នំពេញ ។

គម្រោងគេហដ្ឋានទំនើប របស់ក្រុមហ៊ុន ជីប ម៉ុង លែន ត្រូវបានសិក្សា គូរប្លង់ និងសាងសង់ដោយក្រុម ស្ថាបត្យករ និង វិស្វករខ្មែរ រួមជាមួយ នឹងបរទេស ដែលមានជំនាញច្បាស់លាស់ និង មានបទពិសោធន៍ ច្រើនឆ្នាំក្នុងវិស័យ សំណង់ទាំងក្នុង និង ក្រៅប្រទេស ។

ក្រុមហ៊ុន ជីប ម៉ុង លែន បានរៀបចំ គម្រោងគេហដ្ឋាននេះ ឡើងដោយបានគិតគូរយ៉ាង លម្អិតដោយ គោរពតាម បទដ្ឋានអន្តរជាតិ និង ផ្តោតលើ គុណភាពជាចម្បង ដោយមាន វិស្វករត្រួតពិនិត្យ គ្រប់វិនាទី នៅគ្រប់ ដំណាក់កាល នៃដំណើរការ និង ជំហាននៃ ការសាកសង់ តាំងពីមុនបុកគ្រឹះ រហូតដល់ សាងសង់រួចជា ស្ថាពរ ។

ក្រុមហ៊ុន ជីប ម៉ុង លែន ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលនាំ ចូល និងចែក ចាយ គ្រឿងសំណង់ ដែល មានគុណភាព ខ្ពស់ពីបរទេស និងមានរោងចក្រ ផលិតបេតុង លាយស្រេច ប្រកបដោយ បទដ្ឋានអន្តរជាតិ និង ស្តង់ដា ISO: 9001 ៕


នាយកក្រុមហ៊ុន និង បុគ្គលិកជំនាញការ របស់ក្រុមហ៊ុន ជីប ម៉ុង លែន





ភ្ញៀវកត្តិយស និង អ្នកជំនាញ វិស្វករ ចូលរួម ក្នុងការប្រកាស បើកចាប់ផ្តើមគម្រោងថ្មី

បញ្ចូលអត្ថបទដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]