ក្វាតេម៉ាឡា៖ តាមរយៈ វីដេអូដ៏គួរ ឲ្យរន្ធត់មួយ បានបង្ហាញឲ្យឃើញថា ក្មេងស្រីអាយុ ១៦ ឆ្នាំម្នាក់ ត្រូវក្រុមអ្នកភូមិ ដ៏ឃោរឃៅ និងកាចសាហាវ ចំនួន២៥នាក់ ព័ទ្ធជុំវិញ ចាប់វាយ និងដុត ទាំងរស់តែម្តង។

ខ្សែអាត់វីដេអូ ដែលមានរយៈ ពេល ៤នាទី និង ៣៨ វិនាទី ត្រូវបានគេ ចែកចាយ ពាសពេញ សាធារណរដ្ឋ ក្វាតេម៉ាឡា ដោយបង្ហាញ ពីក្មេងស្រីវ័យ ជំទង់ម្នាក់ ដែលមានឈាម ហូរពេញមុខ ត្រូវបានគេវាយ ទាត់ធាក់ មុននឹងដុត ទាំងរស់។

តាមការរាយការណ៍ បានឲ្យដឹងថា ក្មេងស្រីដែល រងគ្រោះ មិនត្រូវបាន គេស្គាល់ឈ្មោះឡើយ ត្រូវបានព័ទ្ធជុំជិត ដោយអ្នកភូមិ Rio Bravo។ ក្នុងនោះ ត្រូវគេដឹងថា ក្មេងស្រីរងគ្រោះ បានរួមដៃ ជាមួយនឹង ជនអន្ធពាល ជាបុរសពីរនាក់ ដើម្បីបាញ់សម្លាប់ ប្លន់អ្នករត់ម៉ូតូឌុបម្នាក់ មានឈ្មោះថា Carlos Enrique González Noriega អាយុ ៦៨ឆ្នាំ។

ក្រោយកើតហេតុ ពួកនាងក៏រត់គេចខ្លួន។ បុរសជាជនសង្ស័យ ចំនួនពីរនាក់ បានរត់គេចខ្លួន ដោយសុវត្ថិភាព ខណៈក្មេងស្រី ម្នាក់នេះ រត់គេចខុសផ្លូវ ហើយក៏ត្រូវ អ្នកភូមិមួយក្រុម ចោមរោម វាយតែម្តង។

ជាមួយគ្នានេះដែរ វីដេអូដ៏គួរឱ្យរន្ធត់ ដែលថតនៅពេលកើតហេតុ បានបង្ហាញថា ក្មេងស្រីម្នាក់នេះ បានវង្វេងវង្វាន់ និងដេកដួល នៅកណ្តាលហ្វូង អ្នកស្រុកក្រុមនេះ ហើយមុខរបស់នាង ប្រឡាក់សុទ្ធតែឈាម។ នៅពេលដែលនាង ដេកនៅលើដី មានបុរសម្នាក់ បានយកសាំង មួយធុង មកស្រោច ពីលើនាង ហើយក៏ដុត ធ្វើឲ្យនាងស្រែក យ៉ាងឈឺចាប់បំផុត។ វីដេអូនោះ នៅតែថត ទៅមុខទៀត ដោយបង្ហាញ ពីភ្លើងឆាបឆេះ រាងកាយនាង កាន់តែខ្លាំង បន្ទាប់មកនាង ក៏ស្លាប់បាត់បង់ជីវិត តែម្តង។

អ្នកនាំពាក្យ របស់ប៉ូលីស បាននិយាយថា ប៉ូលីសព្យាយាម ធ្វើអន្តរាគមន៍ដែរ ប៉ុន្តែត្រូវបាន រារាំងដោយ អ្នកឈរមើល។

វីដេអូមួយនេះ ត្រូវបានគេបង្ហោះ លើបណ្តាញយូធូប ហើយមានអ្នកទស្សនា រាប់សែននាក់ មុនពេលដែល វីដេអូនេះ ត្រូវបានគេលុប ចោលវិញ។ បើតាមវេបសាយ សារព័ត៌មាន ក្នុងស្រុកមួយ បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ នៅមិនទាន់ ត្រូវបានគេបង្ហាញ អត្តសញ្ញាណ នៅឡើយទេ ពីព្រោះប៉ូលីស ក្នុងតំបន់នោះ ព្រួយបារម្ភថា វានឹងបង្ក ភាពតានតឹង កាន់តែខ្លាំង នៅក្នុងតំបន់នោះ៕

ខាងក្រោមជារូបភាព ដកស្រង់ពីវីដេអូឃ្លីប ដែលមិនអាចបង្ហោះជា សាធារណ:បាន៖




ប្រភព ៖ Dailymail

ដោយ ៖ អេរិច

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]