រាជធានីភ្នំពេញ ៖ កម្លាំងនគរបាល ផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ បាន ឃាត់ ខ្លួនជន សង្ស័យពីរនាក់ នៅកែងផ្លូវ លេខ១៩ និង៩៤ ស្ថិតក្នុងភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ១២ និង៤០នាទី រំលងអាធាត្រឈាន ចូលថ្ងៃទី២២ ឧសភា ២០១៥ បន្ទាប់ពីឆែកឆេរ រកឃើញថ្នាំញៀន ពីរកញ្ចប់តូច ដែលជននោះលាក់ទុក ក្នុងហោប៉ៅខោ។

យោងតាមរបាយការណ៍ នគរបាលបានឲ្យដឹងថា នៅវេលាម៉ោង កើតហេតុ កម្លាំងនគរបាលផ្នែកព្រហ្ម ទណ្ឌ នៃអធិការដ្ឋាន នគរបាល ខណ្ឌ ដូនពេញបាន ជិះម៉ូតូល្បាតលុះ ដល់កែងផ្លូវលេខ១៩ និង៩៤ស្ថិតក្នុងភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បានឃើញជនសង្ស័យ ពីរនាក់ឈប់ ម៉ូតូម៉ាកនិច ពណ៌ក្រហមលាយ ខ្មៅគ្មានស្លាកលេខ។

ដោយមានការសង្ស័យកម្លាំងនគរបាលបានធ្វើការឆែកឆេរ ហើយរកឃើញ ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួនពីរកញ្ចប់តូច ដែលជននោះ លាក់ទុកក្នុង ហោប៉ៅខោ។ ជនសង្ស័យដែល ឃាត់ខ្លួនមាន ឈ្មោះគីម ហុង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិរកាកោង ឃុំរកា កោង១ ស្រុកមុខកំពូល ខេត្តកណ្តាល (ជននេះលាក់ថ្នាំញៀន ល្នុងហោប៉ៅ ខោខាងឆ្វេង) និងឈ្មោះខឹង លីន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ក្រង់ស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនសង្ស័យត្រូវបាន ឃុំខ្លួនបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាល ខណ្ឌដូនពេញដើម្បីកសាងសំណុំ រឿងបញ្ជូន ទៅតុលាការ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]