រាជធានីភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍ទឹកថ្លា បានធ្វើការឃាត់ខ្លួន អ្នកបើករថយន្តឱ្យ ស្ត្រីម្នាក់ជាអ្នកចងការ  ប្រាក់នៅសង្កាត់ចោមចៅ ក្រោយពី ប៉ូលិស តាមដាន ជាច្រើនថ្ងៃមកហើយ ពីព្រោះប៉ូលិស បានស្គាល់សាវតាជន ម្នាក់នេះច្បាស់ មិនមានការងារ ពិតប្រាកដ មូលហេតុអ្វី បាន ជាមានអាវុធខ្លី និងអាយឌីសៀត និងចូលទៅ ផឹកកាហ្វេអួតគេឯង ។

ទីបំផុត ខណៈសមត្ថកិច្ច ឃាត់ខ្លួនជននេះភ្លាម រកពិនិត្យឃើញថា គ្មានលិខិតស្នាម កាន់កាប់អាវុធ ត្រឹម ត្រូវនោះទេ ហើយនៅវេលា ម៉ោង០៨ និង៣០នាទីយប់ ថ្ងៃទី២១ ឧសភា ២០១៥ ខណៈជនម្នាក់ កំពុងជិះម៉ូតូនៅតាមផ្លូវ ។

លោកសុខ សុផល មេប៉ុស្តិ៍រដ្ឋបាលទឹកថ្លាបានឱ្យដឹងថា ជនប្រើប្រាស់អាវុធខុសច្បាប់នេះ ឈ្មោះតុ ច័ន្ទ ណាត អាយុ៣២ឆ្នាំ ជាអ្នកបើកបរ ឱ្យស្ត្រីម្នាក់ ជាអ្នកជំនួញ ចងការនៅចោមចៅ និងស្នាក់នៅ ផ្ទះលេខ២៨២ ក្នុងភូមិប៉ប្រក ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

លោកបន្តថា សមត្ថកិច្ចបានស្គាល់ជននេះ ពីមុនជាអ្នករត់ម៉ូតូកង់៣ រកស៊ីនៅស្កាត់ទឹកថ្លា ប៉ុន្តែមួយរយៈ នេះ ស្រាប់តែឃើញ ជននេះសៀត កាំភ្លើង និងសៀតអាយឌី ចូលទៅផឹកកាហ្វេ និងស្លៀកពាក់ ស៊ីវិលថែមទៀត ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]