ចិន៖ រឿងហេតុដ៏ គួរឲ្យភ្ញាក់ផ្អើលមួយ ត្រូវបានមនុស្ស ជាច្រើនចាប់អារម្មណ៍ និងសម្តែងការ ហួសចិត្តសឹង តែគ្រប់គ្នា បន្ទាប់ពីមាន ក្រុមក្មេងជំទង់ ៤នាក់ បានធ្វើការណាត់គ្នា ក្នុងការធ្វើអត្តឃាត សម្លាប់ខ្លួនឯង ក៏ព្រោះតែ ពួកគេយល់ថា ការធ្វើបែបនេះ គឺជារឿងដ៏ គួរឲ្យរំភើបមួយ។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ហេតុការណ៍ដែល មិនធ្លាប់មាន ពីមុនមកនេះ កើតឡើងនៅក្នុង ទីក្រុងជីណាន ខេត្តសានទុង របស់ប្រទេសចិន ដែលមានក្មេងវ័យ ជំទង់មួយក្រុម ក្នុងនោះ គឺមានប្រុស២នាក់ ស្រី២នាក់។

ផ្អែកលើការ ដកស្រង់សម្តី ពីក្មេងប្រុស Xiao Tan បានឲ្យដឹងថា ពួកគេទាំង៤នាក់ គឺជាមិត្តភក្តិដែល ស្គាល់គ្នាតាមអនឡាញ ហើយក្នុងនោះ មានមិត្តភក្តិស្រី ម្នាក់របស់ពួកគេ មានការពិបាកចិត្ត និងទទួលរង សំពាធយ៉ាងខ្លាំង ចំពោះការប្រឡង ត្រៀមចូល មហាវិទ្យាល័យ ហេតុនេះហើយ ពួកគេក៏បង្កើត គំនិតមួយ គឺធ្វើអត្តឃាត រួមគ្នាដើម្បី បង្កើនភាពរីករាយ និងធ្វើឲ្យមិត្តភក្តិ របស់គេ ម្នាក់នោះ មានភាពស្រស់ថ្លា ឡើងវិញ។ តែក្នុងនោះ Xiao Tan បានបញ្ជាក់ថា “ខ្ញុំមិនគិតថា ការប៉ងធ្វើ អត្តឃាតរបស់ ពួកយើងអាចនឹង បានសម្រេចនោះឡើយ ហើយនេះគ្រាន់តែ ជាការលេងសើច តែប៉ុណ្ណោះ”។


Xiao Tan ដែលជាក្មេង ជំទង់ម្នាក់ ចូលរួមក្នុង អំពើធ្វើអត្តឃាត ជាមួយមិត្តភក្តិ របស់គេ

បន្ថែមពីនេះ ប្រភពព័ត៌មាន ក៏បានបញ្ជាក់ ឲ្យដឹងទៀតថា ការប្រព្រឹត្តិ ទង្វើអត្តឃាតនេះ គឺធ្វើឡើង នៅក្នុងបន្ទប់ជួល នៃផ្ទះលែ្វងមួយ ដែលក្នុងនោះ ក្មេងបីនាក់ ក្នុងចំណោម៤នាក់ បានផឹកស្រា ក្នុងបរិមាណ ដ៏ច្រើន រួចក៏ចាប់ផ្តើម ដុតធ្យូងនៅ ក្នុងបន្ទប់របស់ គេដែលបិតទ្វារ និងបង្អួចជិត ក្នុងបំណង សម្លាប់ខ្លួន តែយ៉ាងណាមិញ ក្មេងស្រីដែល មានការពិបាកចិត្ត នោះក៏បោះបង់ គំនិតសម្លាប់ខ្លួន នេះចោលរួច រាយការណ៍ទៅ ក្រុមអាជ្ញាធរដើម្បី មកជួយសង្រ្គោះ មិត្តភក្តិរបស់ ពួកគេ។

ជាសំណាងល្អ ក្រុមសង្រ្គោះ ក៏បានមកដល់ និងជួយក្មេង ទាំងនោះទាន់ពេលវេលា។ ក្រុមសង្រ្គោះ បាននិយាយថា “នៅពេលដែល ពួកយើងចូល ដល់ក្នុងបន្ទប់នោះ ពួកយើងបាន ឃើញក្មេងបីនាក់នោះ កំពុងដេក សន្លប់ស្តូកស្តឹង នៅលើឥដ្ឋ បាត់ទៅហើយ តែយ៉ាងណាមិញ ពេលនេះពួកគេ ក៏ត្រូវបានសង្រ្គោះ ឲ្យរួចផុតពី គ្រោះថ្នាក់ដល់ ជីវិតផងដែរ”។


បន្ទប់ដែល ក្រុមក្មេងជំទង់ ទាំងនោះជុំគ្នា ដុតធ្យូងធ្វើ អត្តឃាត

ប្រភព៖ Shanghaiist

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]