ចិន៖ កុមារាអាយុ ២ឆ្នាំម្នាក់ ត្រូវបានជួយសង្គ្រោះ ទាន់ពេលវេលា បន្ទាប់ពី បានធ្លាក់ ចូលក្នុង អណ្តូង ដ៏តូច និង មានជម្រៅ ដ៏ជ្រៅ មួយកន្លែង នៅការដ្ឋាន សាងសង់មួយ អស់រយៈ ២០ម៉ោង ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងនៅក្នុង ខេត្តសានស៊ី ដោយកុមារាអាយុ ២ឆ្នាំម្នាក់ បានធ្លាក់ ចូលក្នុងអណ្តូង ដែលមានប្រវែង ប្រហែល ៣០ទៅ ៤០សង់ទីម៉ែត្រ និងមាន ជម្រៅ ទៅដល់ ៤០ម៉ែត្រ អស់រយៈពេល ២០ម៉ោង ទើបត្រូវគេជួយ សង្គ្រោះបាន ។

ប៉ូលិស និង អ្នកជួយសង្គ្រោះ ជាង ១០០នាក់ បានទៅកន្លែងកើតហេតុ ដើម្បីជួយកុមារារងគ្រោះ ហើយក្រុមអ្នកជួយសង្គ្រោះ បានចំណាយ អស់រយៈពេល ជាច្រើនម៉ោង ទើបអាចជួយ កុមារារងគ្រោះបាន ដោយសារតែ ទំហំអណ្តូង ដែរកុមារានេះ បានធ្លាក់ចុះនោះ មានទំហំតូច ពេក ជាហេតុធ្វើឲ្យ ក្រុមជួយសង្គ្រោះ ត្រូវជីកដី ឲ្យមានប្រហោងធំ ផ្សេងមួយទៀត នៅក្បែរអណ្តូងនោះ ដើម្បីអាចចុះទៅ ជួយកុមារានេះ បាន ។

ទោះបីជាយ៉ាងណា កុមារារងគ្រោះ ត្រូវបានជួយសង្គ្រោះ ចេញពីក្នុងអណ្តូង ទាន់ពេល ហើយត្រូវបាន បញ្ជូនទៅ កាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ បន្តផងដែរ ៕










សកម្មភាព ក្រុមជួយសង្គ្រោះកំពុងជួយ កុមារារងគ្រោះ

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]