ភ្នំពេញ៖ តារាសម្ដែងប្រុស ជាច្រើនដួង ក្នុងក្រុមខេមបូឌា សូភើម៉ូឌែល មានលោក អ៊ុន សិទ្ធា និងលោក សាយ សៀរ៉ា កំពុងតែក្លាយ ជាជនរងគ្រោះ ព្រោះតែអ្នកនាង យ៉ាន លីនដា បានធ្លោយមាត់និយាយថា ប្រុសដែលប្ដី (យ៉ែម សំអូន) នាងធ្លាប់ទាក់ទង ជាតារាម៉ូឌែល ធ្លាប់ទៅដើរម៉ូដ នៅអូស្ត្រាលី ជាមួយគ្នា ។ ដូចនេះលោក អ៊ុន សិទ្ធា បានក្លាយជាមុខ ព្រួញដ៏សាហាវ បំផុតក្នុងរឿងដ៏ ចម្រូងចម្រាសនេះ ។

កាន់តែក្ដៅរោលរាល ជាងនេះលោក អ៊ុន សិទ្ធា ត្រូវបានមហាជន ជេរតិះដៀល ព្រោះគេបានចោទលោកថា ជាដើមហេតុ បំបែកប្ដីប្រពន្ធគេ ដែលបានរួមរស់ ជាមួយគ្នា ជិត២០ឆ្នាំមកហើយ ។ ពិសេសមហាជន មិនត្រឹមតែជេរស្ដីទេ ថែមទាំងប្រើសម្ដី គ្រោធគ្រាតមើលងាយ មើលថោក លោកអ៊ុន សិទ្ធា ទៀតផង ។

ជុំវិញរឿងរ៉ាវដ៏ រសើបនេះលោក អ៊ុន សិទ្ធា បានបញ្ជាក់ថា លោកហ៊ានស្បថ ដាក់ជីដូនជីតា ក្នុងរឿងប្ដីប្រពន្ធ ដ៏រញ៉េរញ៉ៃនេះ ថាលោកមិនបាន ចូលខ្លួនពាក់ព័ន្ធ ជាមួយទេ ។ លោកបានបង្ហាញ អារម្មណ៍អន់ចិត្ត ជាខ្លាំងថា «សូមអ្នកដែលចោទ លោកមេត្តាមាន ភស្តុតាង និងសាក្សីផង អយុត្តិធម៌ណាស់ សម្រាប់លោក ដែលមិនដឹងអីសោះ ប្រសិនជាអ្នកត្រូវ បានគេចោទដូចជា លោក តើអ្នកមាន អារម្មណ៍បែបណា ទាំងខ្លួនមិនបាន ធ្វើអ្វីបន្តិចនោះ» ។

ការស្រែកបែបនេះ គឺបានធ្វើឡើងក្នុង បណ្ដាញសង្គម Facebook ដើម្បីទាមទារ រកយុត្តិធម៌សម្រាប់ខ្លួនឯង ដែលបានរងការចោទថា ខ្លួនបានចូលជ្រែក បំបែកស្នេហ៍របស់ លោក យ៉ែម សំអូន និងអ្នកនាង យ៉ាន លីដា ។ ថ្វីដ្បិតតែអ្នកនាង យ៉ាន លីនដា និងតារាប្រុស ទាំងអស់ បានចេញមុខចេញមាត់ បកស្រាយ តែម្នាក់ៗហាក់លាង ខ្លួនមិនជ្រះទាល់តែសោះ ព្រោះមកពីនាង យ៉ាន លីនដា ហាក់មានចេតនា ចង់បំបាក់ អ្នកដែលយកប្ដីនាង ឱបនឹងដើមទ្រូង ព្រោះនៅសុខៗ នាងក៏ធ្លោយមាត់ថា អ្នកធ្លាប់ដើរម៉ូដ នៅអូស្ត្រាលី ជាមួយគ្នា ដែលមានតារាប្រុស មិនជាច្រើននោះទេ មានចំណងស្នេហា លួចលាក់ជាមួយប្ដីនាង ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]