ចិន៖ បុរសពោះម៉ាយ ដែលមានភក្តីភាព និងទុក្ខសោក មួយរូបបាន រក្សារសពប្រពន្ធ របស់គាត់នៅ ក្នុងក្តារមឈូស ទឹកកកនៅក្នុង ផ្ទះបន្ទាប់ពី បានសន្យា នឹងនាងថា នឹងមិនយកនាង ទៅណាឡើយ ក្រោយពីនាងស្លាប់។

លោក Jiang Maode អាយុ ៥៣ ឆ្នាំ បាននិយាយថា គាត់មិនអាច រស់នៅដោយ គ្មានប្រពន្ធ របស់គាត់ ដែលមានឈ្មោះថា Yang Huiging បានទេ ដូច្នេះគាត់បាន ក្លាស្សេទុកនាង នៅក្នុងមឈូក មួយអស់រយៈ ពេល ៥ ខែមកហើយ។ គាត់ក៏បាន និយាយទៅកាន់ នាងជារៀងរាល់ថ្ងៃ នៅក្នុងផ្ទះ ដែលស្ថិតនៅ ភាគនិរតី នៃប្រទេសចិន ទៀតផង។

Huiging បានស្លាប់ ដោយសារជម្ងឺ មហារីកឈាម ក្នុងខែធ្នូ កាលពីឆ្នាំមុន។ Maode ដែលដុតធូប នៅក្បែរប្រពន្ធ របស់គាត់ ជារៀងរាល់ថ្ងៃ បាននិយាយថា៖ "មុនពេលដែល នាងស្លាប់ ខ្ញុំបានសន្យា ជាមួយនាងថា នឹងទុកនាង នៅក្នុងផ្ទះ។ នាងមិនអាច ចាកចេញពី ខ្ញុំបានទេ ហើយខ្ញុំក៏ មិនចង់បែក ពីនាងដែរ។ ខ្ញុំក៏បានសន្យា ថានឹងទុកនាងនៅផ្ទះ ក្រោយពីនាងស្លាប់។ នាងសប្បាយចិត្តខ្លាំងណាស់ ពេលលឺបែបនេះ។ រៀងរាល់ពេល ដែលខ្ញុំត្រលប់ មកផ្ទះវិញ ខ្ញុំតែងនិយាយជាមួយនាង ជាងមួយម៉ោង គឺនិយាយពី អ្វីដែលបាន កើតឡើង ក្នុងមួយថ្ងៃៗ"។

លោក Maode បានទទូចថា នឹងទុកសព ប្រពន្ធរបស់គាត់ ឲ្យនៅក្បែរគាត់ បែបនេះពេញ មួយជីវិត ប៉ុន្តែកូនប្រុស របស់គាត់ សង្ឃឹមថា ឪពុករបស់គេ នឹងប្តូរចិត្តវិញ។ កូនប្រុសរបស់ Maode ចង់ឲ្យឪពុក បូជាសព ម្តាយរបស់គេ នៅខែក្រោយនេះ។

យ៉ាងណាមិញ តាមច្បាប់បានកំណត់ថា ការតម្កល់សព អាចធ្វើបាន ត្រឹមរយៈពេល ៥ថ្ងៃប៉ុណ្ណោះ។ ពេលនេះប៉ូលីស ក៏បានស្នើសុំ ឲ្យអាជ្ញារធរ ក្នុងតំបន់ Tian Yuan ធ្វើការស៊ើបអង្កេត ចំពោះរឿងនេះ ផងដែរ៕


លោក Jiang Maode និងភរិយា Yang Huiging

ប្រភព៖ Mirror

ដោយ៖ អេរិច

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]