អ៊ីតាលី៖  កាលពីជាង ១,៩០០ឆ្នាំមុន មានហេតុការណ៍ សោកនាដកម្ម ជាប្រវត្តិសាស្ត្រមួយ អំពីការផ្ទុះភ្នំភ្លើង ដ៏ខ្លាំងក្លាមួយ ក្នុងពេលរយៈ ១៨ម៉ោង ដែលបានសម្លាប់ មនុស្សរាប់ពាន់នាក់ ក្នុងទីក្រុង Pompeii ស្ថិតក្នុង ប្រទេសអ៊ីតាលី ។ ក្រោយពីកើត ហេតុការណ៍នេះ ទីក្រុង Pompeii ត្រូវបានគេ បោះបង់ចោល រហូតដល់ ឆ្នាំ ១៧៤៨ ទើបទីក្រុង Pompeii មានការរុករកឃើញ ជាថ្មីម្តងទៀត។

មកដល់សព្វថ្ងៃនេះ ទីក្រុង Pompeii បានក្លាយ ជាតំបន់ទេសចរណ៍ និងជាទីកន្លែង បេតិកភណ្ឌពិភពលោក Unesco ដែលមាន អ្នកទេសចរ ២.៥ លាននាក់ ទៅទស្សនា ជារៀងរាល់ឆ្នាំ ។


សាកសពម្តាយ និង កូន ស្លាប់ពេលភ្នំភ្លើងផ្ទុះ

ក្នុងសោកនាដកម្មនេះដែរ ក្រុមអ្នកស្រាវជ្រាវ បានជីករកឃើញ សាកសពមនុស្ស ដែលស្លាប់ក្នុងហេតុ ការណ៍នេះ ដែលនៅរក្សាបាន នូវសភាពដើម ដែលកប់ក្រោមគំនរផេះ នៃកំរែភ្នំភ្លើង ក្នុងជម្រៅ ៩ម៉ែត្រ ដែលហូរពីលើភ្នំ Vesuvius មក។ អ្នកស្រាវជា្រវ បានពន្យល់ថា មូលហេតុ ដែលធ្វើឲ្យ ឆ្អឹងសាកសព នៅរក្សាភាពដើម ដោយសារតែ សាកសពត្រូវបាន កប់ក្នុងផេះ ហើយ ផេះបានរុំព័ទ្ធ រាងកាយមនុស្ស ដែលធ្វើឲ្យ ឆ្អឹង មិនខូចខាត ទ្រង់ទ្រាយនោះឡើយ ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក្រុមអ្នកជំនាញ នៅទីពិសោធន៍ ក្នុងទីកន្លែង បុរាណវិទ្យា Pompeii  បានយកសាកសព ដែលបាន រុំដោយ ផេះ នៅសតវត្សទី១៩ ក្រោយពីទីក្រុង Pompeii ទើបរកឃើញជាថ្មី  ដែល បានរក្សាទុក ក្នុង សារមន្ទីរ អស់ជាយូរឆ្នាំ ដើម្បី ធ្វើការ ជួសជុលឡើងវិញ និង យកមកស្គេនតាម បច្ចេកវិទ្យាទំនើប ដើម្បីធ្វើការ ដាក់តាំង បង្ហាញក្នុង ការតាំងពិពណ៌មួយ ហៅថា "Pompeii and Europe"។

ក្នុងនោះដែរ  សាកសពដ៏សង្រេងមួយ របស់ស្ត្រីជាម្តាយ មួយរូប ដែល បានលាតដៃសន្ធឹង និង អោប ការពារ កូនតូច អាយុ៤ឆ្នាំ របស់នាង  មុនពេល ត្រូវបានស្លាប់ ខណៈពេលដែល ភ្នំភ្លើងផ្ទុះនោះ គឺជាសាកសព ដែលបានទាក់ទាញ ការចាប់អារម្មណ៍ ជាងគេ ។

គួរបញ្ជាក់ដែរថា ក្រុមការងារនេះ ក៏កំពុងតែ ធ្វើការជួសជុល ឡើងវិញនូវ សាកសពរុំដោយ ផេះ ចំនួន ៨៦ ផ្សេងទៀតផងដែរ  ហើយ តាមប្រភពព័ត៌មាន បានឲ្យដឹងថា រហូតមកដល់ បច្ចុប្បន្ននេះ មានសាកសព ប្រមាណ ១,១៥០ ត្រូវបានរកឃើញ នៅក្នុងទីក្រុង Pompeii នេះ  ៕
















អ្នកជំនាញ បានធ្វើការជួសជុល សាកសពដែលរុំដោយ ម្នាងសិលាឡើងវិញ ដើម្បីដាក់តាំងបង្ហាញ

ប្រជាជនរ៉ូមុំាង រាប់ពាន់នាក់ បានស្លាប់ក្នុងហេតុការណ៍ភ្នំភ្លើងផ្ទុះនេះ

ទីក្រុង Pompeii ស្ថិតនៅក្នុង ប្រទេសអ៊ីតាលី ហើយភ្នំភ្លើងដែលផ្ទុះ មានឈ្មោះVesuvius

វីដេអូ គំនូវជីវចល ដែលបង្ហាញពី ហេតុការណ៍ ផ្ទុះភ្នំភ្លើងដ៏រន្ធត់

ទិដ្ឋភាព ទីក្រុង Pompeii នាពេលបច្ចុប្បន្ន

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]