ខេត្តកណ្តាល ៖ បុរសជាកម្មករឡឥដ្ឋម្នាក់ ត្រូវកម្លាំងនគរបាល ស្រុកខ្សាច់កណ្តាល ធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី២១ ឧសភា ២០១៥ ដោយយោងតាម ពាក្យបណ្តឹងឪពុកម្តាយ របស់ក្មេងស្រី រងគ្រោះប្តឹង ចោទប្រកាន់ពីបទ ចាប់រំលោភបានសម្រេច កាលពីវេលាម៉ោង០៧ និង៣០នាទី ថ្ងៃទី១៩ ឧសភា ២០១៥ ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះហេង រ៉ូត អាយុ២៣ឆ្នាំ ជាកម្មករឡឥដ្ឋ រីឯក្មេងស្រីរងគ្រោះ អាយុ១៤ឆ្នាំ ។

បើតាមនគរបាល ប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ឈ្មោះហេង រ៉ូត បានស្គាល់ក្មេងស្រី រងគ្រោះ រយ:ពេល៥ខែ មកហើយ និង បាននិយាយ សាសងគ្នា តាមទូរស័ព្ទ ។ ក្រោយមកក៏ស្រឡាញ់គ្នា ជាសង្សារ ចិត្តនិងចិត្ត ប៉ុណ្ណោះ មិនដែលបាន រួមរ័កជាមួយគ្នាទេ ។ លុះនៅថ្ងៃកើតហេតុ វេលាម៉ោង០៤ និង៣០នាទី ជនសង្ស័យ បានមកទិញទឹកដោះគោ នៅផ្ទះរបស់ជនរងគ្រោះ ហើយបាននិយាយ ណាត់ជនរងគ្រោះ ឱ្យទៅជួបខ្លួន នៅឯក្រោយផ្ទះ ។

បន្ទាប់មកក្មេងស្រី ក៏ទៅជួបជនសង្ស័យ នៅក្រោយផ្ទះ ហើយបាននិយាយ សាសងគ្នា រហូតដល់វេលា ម៉ោង០៧ និង៣០នាទីយប់ ជនសង្ស័យ បាននាំជនរងគ្រោះ ដើរចេញពីក្រោយផ្ទះ ទៅបានចម្ងាយ ប្រហែល ១០០ម៉ែត្រ ពេលដល់គុម្ពោតព្រៃ ជនសង្ស័យ បាននិយាយលួងលោម និងសុំរួមរ័ក តែជនរងគ្រោះ មិនព្រម ពេលនោះ ជនល្មើសបានចាប់រំលោភ ជនរងគ្រោះតែម្តង ។

នៅថ្ងៃទី២១ ឧសភា ២០១៥ ទើបក្មេងស្រី និយាយរឿងហេតុ ប្រាប់ឪពុកម្តាយ ទើបមានការឃាត់ខ្លួន ជនសង្ស័យតែម្តង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]