ប្រសិនបើអ្នកបានទស្សនារឿងAvengers: Age of Ultron តើអ្នកមានចាប់ អារម្មណ៍ដែរទេ ថាតួអង្គក្នុងរឿង Avengers ប្រើ ទូរស័ព្ទម៉ាកអ្វី? សូមងាកមកមើល រូបភាពខាងក្រោមនេះ! ថ្មីៗនេះ ក្រុមហ៊ុន Samsung បានប្រកាស ផលិតសម្បកទូរស័ព្ទដៃ Samsung Galaxy S6/ S6 Edge ដែលមានរូបតួអង្គ ក្នុងរឿងAvengers ដែលកំពុង ល្បីល្បាញ និងពេញនិយម បំផុតនៅលើទី ផ្សារពិភពលោក។

រឿងAvenger គឺជាខ្សែភាពយន្តដ៏ល្បីល្បាញរបស់អាមេរិក ដែលបាននិងកំពុងតែដាក់បញ្ចាំង នៅកម្ពុជា កាលពី ដើមខែឧសភា  ដោយទទួល បានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។ ជាមួយគ្នានោះ  នៅក្នុងឈុត ចុងក្រោយនៅ ក្នុងរឿង Avengers បានបង្ហាញយ៉ាង ច្បាស់នូវរូបរាងដ៏ ស្រស់សង្ហា របស់ទូរស័ព្ទដៃ Samsung Galaxy S6/ S6 Edge ស័ក្តិសមឥតខ្ចោះ ជាមួយនឹង ភាពស្រស់សង្ហា ពោរពេញដោយ ភាពក្លាហាន របស់តួអង្គ ដើម្បីឆ្ពោះទៅ រកជោគជ័យ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung និង Marvel បានប្រកាសផ្តល់ជូនជាផ្លូវការនូវស្រោម ទូរស័ព្ទដៃដ៏ ស្រស់ស្អាត និងគួរឲ្យទាក់ទាញ មានដូច ជារូបតួអង្គ Iron Man, Captain America, Hulk និង Thor ដែលកំពុងតែដាក់ លក់នៅ លើទីផ្សារ ក្នុងប្រទេស ជាច្រើន ក្នុងនោះ គេក៏សង្កេត ឃើញមានទីផ្សារប្រទេសកម្ពុជា ផងដែរ។

គេហទំព័របរទេសជាច្រើនក៏បានលើកឡើងផងដែរ ជាមួយនឹងភាពអស្ចារ្យនៃ Galaxy S6 Iron Man និង ព័ត៌មានកាន់ តែភ្ញាក់ផ្អើល ជាមួយនឹងការបង្ហាញខ្លួនជាផ្លូវការ របស់ Samsung Qi ដែលជាឧបករណ៍ សាកថ្មឥតខ្សែ របស់ Galaxy S6 រចនាឡើងមានរាង ដូចជាខែល របស់តួអង្គ Captain America។


វេបសាយទាំងនោះបានអធិប្បាយទៀតថា៖ ពិតជាអស្ចារ្យខ្លាំងណាស់ដែល Galaxy S6 របស់អ្នក បានទទួលនូវ ថាមពល ដ៏មហិមា ដំបូងបង្អស់ ពីAvengers។ ឧបករណ៍សាកថ្ម ដែលបានរចនា រូបរាងស្តើង និងភ្លឺរលោង ជាមួយនឹង ការបញ្ចូលថ្មរបស់ ប្រព័ន្ធសាក ថ្មឥតខ្សែ Qi ហើយនិងការ បំពាក់ទៅដោយ LED ដែលអាចប្រើប្រាស់បាន គ្រប់ ស្ថានការណ៍។

ស្រោមទូរស័ព្ទ Samsung Galaxy S6 ដែលមានរូបភាពតួអង្គវីរៈបុរស Avenger នឹងការពារ ទូរស័ព្ទដ៏ ទំនើប របស់អ្នក។ សូមកុំមានការ ព្រួយបារម្ភអី! រាល់គ្រប់ស្រោមទូរស័ព្ទដ៏ អស្ចារ្យនេះ នឹងមិនធ្វើ ទូរស័ព្ទលោក អ្នកមាន រាងក្រាស់ ប៉ោងនោះទេ តែវានឹងរក្សា ភាពភ្លឺ និង រូបរាងស្តើងដ៏ ស្រស់ស្អាត ដល់លោកអ្នក។ តើអ្នកចង់បានអ្នក ការពារដ៏អស្ចារ្យបែបនេះទេ?

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់ រូបគ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញ ឥតឈប់ឈរ យើងកំពុង តែផ្លាស់ប្តូរ ឲ្យកាន់តែ ប្រសើរឡើងនូវ ពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីន ថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ ផ្សេងៗប្រើប្រព័ន្ធ អគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើង មានបុគ្គលិក ចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយមាន បរិមាណលក់ប្រចាំ ឆ្នាំ ចំនួន 196 ពាន់ លានដុល្លារអាមេរិក។ ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com

បញ្ចុលអត្ថបទដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]