ម៉ាឡេស៊ី៖ មនុស្សជាច្រើន កំពុងចាប់អារម្មណ៍ ទៅនឹងវីដេអូមួយ ដែលបង្ហាញអំពី ល្បិចបញ្ឆោត និងលេងសើច របស់មនុស្ស មួយក្រុម ដោយក្នុងនោះ ពួកគេបានឲ្យ ស្រីស្រស់ដែលជា ជើងឯកប្រដាល់ ម្នាក់បន្លំខ្លួន ធ្វើជានារីសុភាព ដែលមិនចេះ អីសោះទៅរៀន ហាត់ប្រដាល់ នៅឯទីតាំង ហាត់ប្រាណមួយកន្លែង។

ផ្អែកលើប្រភព វីដេអូបាន ឲ្យដឹងថា នារីវ័យ៣០ឆ្នាំ ដែលជាជើងឯក ប្រដាល់ប្រភេទ muay Thai Fighting នោះឈ្មោះថា Gemaine Yeap បានបន្លំខ្លួន ដើម្បីលេងសើច ជាមួយនឹង គ្រូបង្ហាត់គុណ ២នាក់ នៅឯកន្លែង ហាត់ប្រាណមួយ ក្នុងប្រទេស ម៉ាឡេស៊ី ដោយនាងតែង ធ្វើជាមនុស្ស ស្រីម្នាក់ដែល សាមញ្ញហើយ ចង់រៀនហាត់ ក្បាច់គុណពី គ្រូបង្វឹក២នាក់នោះ។

បើមើលតាម វីដេអូយើង នឹងឃើញថា ដំបូងឡើងនាង គ្រាន់តែរៀន ហាត់ទាត់ធាក់ ជាមួយនឹង បាវខ្សាច់ធម្មតា នោះទេ តែមួយសន្ទុះ ក្រោយមកនាង ក៏បានទៅសុំ គ្រូបង្ហាត់ទាំង២នោះ ឲ្យជួយបង្រៀន តាមរយៈការ ប្រដាល់ផ្ទាល់ នៅលើសង្វៀន ជំនួសវិញ។


នាង Yeap ពេលដែលទៅសុំ គ្រូបង្វឹក២នាក់ ដើម្បីបង្រៀន ប្រដាល់ផ្ទាល់ នៅលើសង្វៀន

មុនដំបូង គ្រូបង្វឹកទាំងនោះ បានបដិសេធ ព្រោះខ្លាចធ្វើ ឲ្យនាងរបួស តែក្រោយពី នាងបង្ហាញពី ភាពជឿជាក់ និងទឹកចិត្ត ចង់ហ្វឹកហាត់ នោះទើបគ្រូបង្វឹក យល់ព្រម។ បន្តិចក្រោយមក បន្ទាប់ពីបាន សាកល្បងវាយគ្នា ទៅវិញទៅមក ហើយនោះ នារីជើងឯកប្រដាល់ រូបនោះក៏បាន បញ្ចេញក្បាច់គុណ ពិតប្រាកដ ដែលមាននៅ ក្នុងខ្លួនចេញមក និងបានធ្វើឲ្យ គ្រូបង្វឹកទាំងនោះ ដួលសឹងតែ រកពេលក្រោកគ្មាន ហើយក៏គ្មាន អ្វីមកតបត វិញដែរ ពោលគឺបាន ត្រឹមតែរង ឲ្យនាងវាយ តាមចិត្តប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា នាង Germaine Yeap គឺជាជើងឯកប្រដាល់ស្រី និងជាអ្នកតំណាង ឲ្យប្រទេស ម៉ាឡេស៊ី ក្នុងការប្រកួត ខ្នាតអន្តរជាតិ ផងដែរ លើសពីនោះ នាងបានហ្វឹកហាត់ ក្បាច់ប្រដាល់នេះ អស់រយៈពេល ច្រើនជាង ៦ឆ្នាំមកហើយ៕

តោះចង់ដឹងថា តើវីដេអូនោះ យ៉ាងណាសូម ទស្សនាទាំងអស់គ្នា៖


Yeap ធ្វើពុតជា មិនចេះអីសោះ ក្នុងពេលហាត់ប្រដាល់

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]