ស៊ីរី៖ វីដេអូដ៏គួរឲ្យរន្ធត់ចិត្ត មួយបានបង្ហាញពី អ្នកទោសចំណាប់ខ្មាំង មួយរូប ត្រូវពួក ISIS ប្រហារជីវិត ដោយបាញ់នឹង គ្រាប់កាំភ្លើងបេ (BAZOOKA) ដែលជាកាំភ្លើង មួយប្រភេទ ដែលគេផលិតឡើង សំរាប់ប្រើបាញ់ប្រឆាំង នឹងរថក្រោះ និង យន្តហោះ។


បុរសចំណាប់ខ្លាំង (អាវពណ៌ក្រហម) មុនពេលប្រហារជីវិត

ក្រោយពីការប្រហារជីវិតរួចហើយ ជនប្រដាប់ដោយអាវុធទាំងនោះ បានបន្តយកកាំភ្លើងវែង របស់ពួកគេ បាញ់បន្ថែម លើសាកសពបុរស ជាចំណាប់ខ្មាំង ដែលដេកស្លាប់ ថែមទាំងបានផ្លាស់វេន គ្នា ទាត់សាកសព ម្នាក់ម្តងៗ ដោយមាន ទាំងការរាំ ច្រៀង និងសំដែង ភាពរីករាយទៀតផង។

វីដេអូនោះត្រូវបាន បង្ហោះនៅលើប្រព័ន្ធអ៊ីនធឺណែត ដោយក្រុមប្រឆាំងនឹងពួក ISIS របស់ប្រទេសស៊ីរី ដោយបានបញ្ជាក់ ឲ្យដឹងផងដែរថា បុរសអ្នកស្លាប់នោះ ជាប់ចោទពីបទ ប្រឆាំងនឹងពួក ISIS។

គួរបញ្ជាក់ឲ្យដឹង ផងដែរថា ជនរងគ្រោះ មានឈ្មោះថា Ibrahim Shraideh ជាសមាជិកក្រុម Al Shaitat មកពីក្រុង Abu Hamam នៃខេត្ត Deir ez-Zor ប្រទេសស៊ីរី។

យ៉ាងណាមិញ កងកម្លាំង ក្រុម Al Shaitat ជាង៨០,០០០ នាក់ បានបង្កើតឡើង ប្រឆាំងនឹងពួកភារវករ ក្រោយពេលដែលពួកគេ វាយលុក ចូលយ៉ាងរហ័ស ទៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី កាលពីរដូវក្តៅ កន្លងទៅនេះ៕


ពួកក្រុម ISIS កំពុងចោមរោមមើលសពបុរសដែលជាចំណាប់ខ្មាំង


បុរសចំណាប់ខ្លាំងដែលពួក ISIS ចងនឹងសរសេរមុនពេលប្រហារជីវិត

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]