វ៊ែល៖ អ្នកនេសាទ មួយរូប បានរីករាយ ជាខ្លាំង នៅពេលដែលគាត់ ចាប់បានត្រីដ៏ធំមួយក្បាល ទម្ងន់ប្រហែល ជាង៧គីឡូក្រាម នៅឯស្រះទឹកមួយ ដែលមានឈ្មោះថា Ponciau ស្ថិតក្នុងទីក្រុង Wrexham នៃប្រទេសវ៊ែល។ ជាមួយគ្នានេះដែរ អ្នកនេសាទរូបនោះ ក៏បានថតរូប ជាមួយវា ទុក្ខជាអនុស្សាវរីយ៍ ទៀតផង ប៉ុន្តែអ្វីៗហាក់ ត្រូវបានជំនួស មកវិញដោយ ភាពភ័យខ្លាច និងព្រឺព្រួច នៅពេលដែល រូបថត ដែលគាត់ថត ចេញមកនោះ មានជាប់អ្វីចម្លែកម្យ៉ាង កំពុងមើលមក នៅពីក្រោយខ្នងគាត់។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជាអ្នកនេសាទ មានឈ្មោះ Wayne Foulkes បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពីរូបថត ដែលគាត់បានថត ចេញមកនោះ មានជាប់នូវ មុខខ្មោច ពណ៌ទឹកក្រូច ដែលមើលឃើញ យ៉ាងច្បាស់ក្រឡែត នៅពីក្រោយ ខ្នងគាត់ ដែលមើលទៅ ពិតជាគួរឲ្យ ព្រឺសម្បុរមែនទែន។

ស្របជាមួយនឹង រឿងរ៉ាវ ដែលបានកើតឡើង ដូចនេះ អ្នករស់នៅតំបន់នោះ ក៏បានឲ្យដឹងដែរថា ស្រះមួយនោះ ពីដើមឡើយ គឺមានអតីតកាល មិនល្អនោះទេ ព្រោះថាធ្លាប់មាន មនុស្ស ២នាក់ បានធ្វើអត្តឃាដ នៅទីនោះ រួចមកហើយ ដែលវាបានកើតឡើង ប្រហែលជា ៣០ឆ្នាំមុន ដោយបុរសម្នាក់ បានស្លាប់នៅទីនោះ ដោយការធ្វើអត្តឃាដ ហើយបន្ទាប់មកទៀត ក៏មានក្មេងប្រុសម្នាក់ បានស្លាប់ ដោយការធ្វើអត្តឃាដ នៅទីនោះ ដូចគ្នាផងដែរ៕



ប្រភព Mirror

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]