ថៃ៖ កាលពីរសប្តាហ៍មុន គេហទំព័រ Dara news បានបង្កើតតារាង បោះឆ្នោតមួយ ដែលឲ្យអ្នកគាំទ្រ ធ្វើការបោះឆ្នោត ថាតារាម្តែង ស្រីមួយណា ជាតារាស្រី ល្អបំផុត ក្នុងបេះដូងរបស់ ពួកគេ។ ចុងក្រោយ តារាងបោះឆ្នោតនោះ ត្រូវបានបញ្ចប់ កាលពីថ្ងៃពុធ ហើយក៏បានរកឃើញ កំពូលតារាស្រីម្នាក់ ដែលស្ថិតក្នុងចិត្ត របស់អ្នកគាំទ្រ ផងដែរ។

ចំពោះតារាសម្តែងស្រី ដែលគេហទំព័រ Dara news បានជ្រើសរើស មកឲ្យមហាជន ធ្វើការបោះឆ្នោតនោះ សុទ្ធសឹងតែ ជាតារាល្បីៗ មានដូចជា  នាង Kimmy Kimberley នាង Yaya Urassya នាង Margie Rasri នាង Mew Nittha នាង Mai Davika នាង Chompoo Araya  នាង AnnThong Praksom នាង Kwan Usamanee នាង Pancake Khemanit នាង Janie Thienphosuwan នាង Baifern Pimchanok នាង Taew Natapohn នាង Ploy Chermarn នាង Noon Woranuch នាងAu Patchrapa នាង Min Pechaya និង នាង Mint Chalida ។

ខាងក្រោមនេះ គឺជាតារាស្រីថៃ ដែលទទួលបាន ការបោះឆ្នោត ពីអ្នកគាំទ្រចំនួន ១,៤៣៥នាក់៖

១) Kwan Usamanee ជាតារាស្រី ប្រចាំប៉ុស្តិ៍ទូរទស្សន៍ លេខ៧ ដោយនាងទទួលបាន សំឡេងគាំទ្រ ចំនួន៨២១ (ស្មើនឹង ៥៧ភាគរយ)



២) Pancake Khemanit នាង Pancake Khemanit ទទួលបានសំឡេងគាំទ្រ ចំនួន២០៨ (ស្មើនឹង១៤ភាគរយ)


៣) Kimmy Kimberley នាង Kimmy Kimberley ទទួលបានសំឡេងគាំទ្រ ចំនួន១៥២ (ស្មើនឹង១០ភាគរយ)


៤) Yaya Urassaya នាង Yaya Urassaya ទទួលបានសំឡេងគាំទ្រ ១១០ (ស្មើនឹង ៧ភាគរយ)


៥) Taew Natapohn នាង Taew Natapohn ទទួលបានសំឡេងគាំទ្រ ចំនួន២៨ (ស្មើ ១ភាគរយ)



តារាងបោះឆ្នោត៖

ចុះសម្រាប់ប្រិយមិត្តវិញ តើតារាស្រីថៃ រូបណា ដែលជាតារាសម្តែង ដ៏ល្អបំផុត នៅក្នុងដួងចិត្តអ្នក?

ប្រភព  Daranews

ដោយ ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]