បាត់ដំបង៖ បុរសម្នាក់បាន បើកត្រាក់ទ័រ ភ្ជួរដីស្រែចំការ បានជាន់មីនតោន បណ្តាលឲ្យ ផ្ទុះរងបួសធ្ងន់ អ្នកបើកបរខ្លួនឯង កាលពីវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ នៅចំណុច ខាងជើងវត្ត អន្លង់ស្តី ចម្ងាយ៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិ អន្លង់ស្តី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច និងសាច់ញាតិជួយដឹក យកមកសង្រ្គោះ នៅមន្ទីពេទ្យខេត្ត។

លោក សារ៉េត វិសេដ្ឋ អធិការរងនគរបាល ស្រុកភ្នំព្រឹក បានឲ្យដឹងថា កាលពីវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចខាងជើង វត្តអន្លង់ស្តី ចម្ងាយ៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិ អន្លង់ស្តី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក មានបុរសម្នាក់ បានបើកត្រាក់ទ័រ ភ្ជួរដីស្រែខ្លួនឯង បានជាន់មីនតោន បណ្តាលឲ្យផ្ទុះ ធ្វើឲ្យជនរងគ្រោះ ត្រូវចំភ្នែកទាំងសងខាង និងមុខរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច និងសាច់ញាតិ ដឹកយកមកសង្រ្គោះ នៅមន្ទីរពេទ្យខេត្ត។ ចំណែកត្រាក់ទ័រ បានខូចខាតស្ទើរ ទាំងស្រុង។ ជនរងគ្រោះមានឈ្មោះ ប៊ុន បូរី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអន្លងក្រូច ឃុំបួរ ស្រុកភ្នំព្រឹក។

បច្ចុប្បន្នជនរងគ្រោះ គេពុំទាន់ដឹងថា រស់ឬស្លាប់នៅឡើយទេ ព្រោះជនរងគ្រោះ មានសភាពរបួសខ្ទេច មុខយ៉ាងខ្លាំង។ ដីស្រែនេះគេ បានប្រើប្រាស់ ធ្វើស្រែបានរយៈពេល ៥ឆ្នាំមកហើយ មិនដែលជាន់ ប៉ះឲ្យ ផ្ទុះទេ ទើបតែឆ្នាំនេះ ក៏ជាន់បណ្តាល ឲ្យផ្ទុះតែម្តង៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]