ចិន៖ ព្រះសង្ឃមួយអង្គមកពីព្រះវិហារ  Xingjue ក្នុង ក្រុងសៀងហៃ បានទិញម៉ាស៊ីន កម្ដៅទឹកចំនួន ១៦គ្រឿង ពីហាងទំនិញ មួយកន្លែង ដោយប្រើប្រាស់កាក់ មួយគំនរ ធំ។


សកម្មភាពអ្នកលក់កំពុងរាប់កាក់ដែលព្រះសង្ឃប្រមូលមកទិញម៉ាស៊ីនកម្ដៅទឹក

កាក់ទាំងនោះមានតំលៃសរុប ២២៣,៨៤០ យ័ន (ជាង ៣ ម៉ឺន ៦ពាន់ដុល្លារអាមេរិក) ដែលមានទំងន់ ប្រហែល ៧១៦ គីឡូក្រាម ស្មើទៅ នឹងទំងន់គោ ចំនួន៣ក្បាល។ “ព្រះសង្ឃមួយ អង្គនោះ បានមកសួរ ពួកយើងថា តើព្រះអង្គអាច ទិញម៉ាស៊ីនកម្ដៅទឹក ដោយប្រើកាក់ បានឬទេ បើសិនជា ខាងហាងយើង យល់ព្រមនោះ ព្រះអង្គនឹងទិញ ១៦ គ្រឿងតែ បើមិនព្រមទេ គឺព្រះអង្គទិញយកតែ១ ទេ” លោក Cai ដែលជាអ្នក គ្រប់គ្រងហាង បានប្រាប់យ៉ាងដូច្នេះ។

យ៉ាងណាមិញ ក្រុមបុគ្គលិក ដែលមានគ្នាចំនួន ៩នាក់ មានទាំងការជួយ ពីធនាគារផងនោះ បានចំនាយពេល ១៣ ម៉ោងដើម្បីរាប់ កាក់ទាំងអស់ ដែលបានមក ពីការប្រមូលចេញ ពីប្រអប់បរិច្ចាគបច្ច័យ ដែលសន្សំទុក ជាច្រើនឆ្នាំ៕


កាក់ទាំងអស់មានតំលៃសរុប ២២៣,៨៤០ យ័ន (ជាង ៣ ម៉ឺន ៦ពាន់ដុល្លារអាមេរិក)


គំនរកាក់ ដែលបានមកពីការប្រមូលចេញ ពីប្រអប់បរិច្ចាគបច្ច័យ

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]