ប្រិយមិត្តច្បាស់ជាធ្លាប់បានទស្សនា Pitch Perfect វគ្គទីមួយ រួចមកហើយកាលពីឆ្នាំ 2012 ដែលនិយាយ ពីក្រុមនារី ដែលចូលរួមការ ប្រកួតចំរៀងជាលក្ខណៈបញ្ចេញសំលេង ភ្លេងពីមាត់ ផ្ទាល់តែ ម្តង។ អ្វីដែលធ្វើអោយ ប្រិយមិត្តចូលចិត្ត រឿងនេះ ក៏ព្រោះតែមក ពីចំរៀងប្លែកៗ និង ភាពកំប្លែង ពីតួសំដែង។ ឥលូវនេះ Pitch Perfect 2 បានបញ្ចាំង ហើយនៅក្នុង រោងភាពយន្ត ទូទាំងពិភពលោក រួមទាំងក្នុង ប្រទេសកម្ពុជា ដែលនៅពេល នេះបានរកប្រាក់ ចំណូលជាច្រើន ដែលបានក្លាយទៅជា អ្នករកប្រាក់ បានច្រើនលេខ មួយក្នុងតារាង។

Pitch Perfect 2 បរិយាយសាច់រឿងបន្តពីភាពជោគជ័យរបស់ក្រុមនារី Ballas ដែលត្រូវសំដែងបន្ត ដើម្បីដណ្តើម យកជើងឯង ប្រចាំពិភពលោក ដែលប្រារព្ធឡើង មួយឆ្នាំម្តង ប៉ុណ្ណោះ ហើយនេះ មិនមែនជាការ ប្រកួតធម្មតាទេ ព្រោះមានការចូល រួមពីក្រុមគ្រប់ប្រទេស ទាំងអស់ ដែលការប្រកួតគឺ ត្រូវបានផ្តល់ ពិន្ទុមិនត្រឹមតែសំលេងច្រៀង ទេតែ ការសំដែង សហការណ៏គ្នាជាក្រុម ដែលធ្វើយ៉ាងណា អោយមានការ លេចធ្លោ បើទោះបីជា មិនប្រើប្រាស់ ឧបករណ៏តន្ត្រីអ្វី ទាំងអស់។

សំដែងដោយតារាស្រីស្អាតៗ ដូចជា Anna Kendrick ដែលមានឈ្មោះថា Bela និង ស្រីស្អាត Fat Amy សំដែងដោយ Rebel Wilson ដែលនាង ប្រហែលជាតួអង្គ ដែលប្រិយមិត្ត ចូលចិត្តជាងគេហើយ ព្រោះចរិតស្រីស្អាត តែរូបរាងធាត់ គួរអោយខ្នាញ់។


ប្រិយមិត្តអាចតាមដានពត៌មានភាពយន្តបាន ដោយគ្រាន់តែតាមដានជាមួយ ចៃកុន តាមហ្វេសប៊ុក www.facebook.com/jaikon.cambodia និង add ជាមិត្តផ្ទាល់ពីកម្មវិធី LINE ដែលមាន ID: @JAIKON។ ប្រិយមិត្តអាចឈ្នះ រង្វាន់ជារៀង រាល់សប្តាហ៏ ដូចជាសំបុត្រកុន, poster និងរង្វាន់ពិសេសដែ លមិនអាចទិញបានជាច្រើន ទៀត។

សូមទស្សនាវីដេអូឃ្លីបខាងក្រោម: 

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]