អាមេរិក៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកជំនាញ បានបង្ហើបប្រាប់ថា នារីទាំងអស់ គួរតែយល់ដឹងថា ការបោកគក់ អាវក្នុងរបស់ ពួកគេជាប្រចាំ ឬញឹកញាប់ពេក គឺជារឿងមិនល្អ នោះឡើយ ពោលគឺ ពួកគេយ៉ាងហោចណាស់ គួរតែចាំ១០ថ្ងៃ ទើបបោកគក់ អាវក្នុងម្តង ទើបជារឿង ដ៏ប្រសើរមួយ។

ផ្អែកលើប្រភព របាយការណ៍របស់ ក្រុមអ្នកជំនាញ ផ្នែកវាយនភ័ណ្ឌ បានបង្ហើបឲ្យដឹងថា អាវក្នុងដែល ត្រូវបានបោកគក់ ជាញឹកញាប់ពេកនោះ វានឹងទទួលរង ការខូចខាត ដែលអាចបណ្តាល ឲ្យពួកវា បាត់បង់ភាព យឺតឬរួញ និងសមត្ថភាព ទ្រទ្រង់របស់វា ហើយក៏អាច ធ្វើឲ្យមានផល ប៉ះពាល់ផ្សេងៗ ទៅដល់ ដើមទ្រូងរបស់ អ្នកពាក់អាវក្នុង ដែលបាត់បង់គុណភាព ដោយសារ ការបោកគក់ញឹកញាប់ នេះផងដែរ។

Lexie Sachs អ្នកជំនាញផ្នែក ផលិតផលនៃ មន្ទីរពិសោធន៍ របស់វិទ្យាស្ថាន Good Housekeeping របស់សហរដ្ឋ អាមេរិក បាននិយាយថា “ការបោកគក់ ច្រើនហួសហេតុពេក គឺអាចបំផ្លាញ ទៅដល់ភាព យឺតឬរួញ ដែលវាជា ចំណុចដ៏សំខាន់មួយ របស់អាវក្នុង សម្រាប់ទ្រទ្រង់ ទៅដល់ដើមទ្រូង របស់នារី”។

អ្នកជំនាញម្នាក់នេះ ក៏បានបញ្ជាក់ បន្ថែមទៀតថា “ក្នុងករណីដែល អ្នកត្រូវការ អាវក្នុង ជាចាំបាច់ ហើយមិនអាច រង់ចាំដល់ ១០ថ្ងៃ ទើបបោកគក់ ម្តងនោះ អ្នកក៏អាច បន្ថយវាមក ត្រឹម៣ទៅ៤ថ្ងៃ ទើបបោកគក់ ម្តងក៏បានដែរ ព្រោះថាវាក៏ អាចជួយកាត់បន្ថយ ក្នុងការបាត់បង់ គុណភាពរបស់ អាវក្នុង បានមួយកម្រិត។ តែយ៉ាងណាមិញ ប្រសិនបើមានអាវក្នុង ច្រើនសម្រាប់ ពាក់ផ្លាស់ប្តូរគ្នា វាក៏ជារឿង ដ៏ប្រសើរ ផងដែរ”។

ក្នុងនោះដែរ ក្រុមអ្នកជំនាញ ក៏បានបន្ថែម ផងដែរថា ចំពោះការហាល អាវក្នុងដែល បោកគក់រួច ក៏ជារឿង សំខាន់មួយ ដោយមិនត្រូវ ហាលពួកវា នៅកន្លែង ដែលក្តៅពេកនោះទេ គួរតែហាល វានៅកន្លែង ដែលក្តៅល្មម ហើយមានខ្យល់ ចេញចូលគ្រប់គ្រាន់ ព្រោះថាការ ធ្វើបែបនេះ ទើបមិនធ្វើឲ្យ សាច់ក្រណាត់ និងគុណភាព របស់វា ឆាប់បាត់បង់។ លើសពីនេះទៀត ការបត់ទុក ដាក់អាវក្នុង ក៏សំខាន់ដែរ ដោយក្នុងនោះ របៀបបត់អាវក្នុង ដោយយើងអាច មើលឃើញតាម រយៈការបត់ ដាក់លក់នៅ តាមហាង ទើបជាវិធី ដ៏ត្រឹមត្រូវ ក្នុងការបត់ទុក អាវក្នុង៕


ការបោកគក់ អាវក្នុងញឹកញាប់ពេក គឺបានបំផ្លាញ ទៅដល់គុណភាព នៃអាវក្នុង

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]