ភាពយន្តហូលីរូដថ្មី ដែលមានចំណងជើងថា Hot Pursuit កំពុងចាក់បញ្ចាំង ហើយតាម រោងភាពយន្ត ដែលជាភាពយន្ត ប្រភេទកំប្លែង តែមាន ឈុតឆាកវាយប្រហារ ដែលទទួល បានការ ចូលចិត្តពី ប្រិយមិត្ត។ 

Hot Pursuit ជាភាពយន្តកំប្លែងបែបស៊ើបអង្កេត ដែលនិយាយពីជិវិតប៉ូលីស ស្រីម្នាក់ ដែលត្រូវបាន ថ្នាក់លើ ចាត់អោយ ទៅការពារសាក្សី ប្តីប្រពន្ធមួយគូ អោយគេចផុតពីការ សំលាប់របស់ មេរកស៊ីគ្រឿង ញៀន។ អ្វីដែលពិបាក គឺត្រង់ថា ប្រពន្ធនោះគឺជា ស្រីស្អាត ដែលសូម្បីតែស្បែកជើង កែវ ក៏មិនហ៊ាន បោះចោលដែល ទោះបីត្រូវរត់ គេចពីគេតាម បាញ់ក៏ដោយ។ ធ្វើអោយប៉ូលីស ក្រមុំចាស់ម្នាក់នោះ ពិបាកក្នុង ការតាមការ ពារជាខ្លាំង ព្រោះសូម្បីតែ ខ្លួននាងក៏សឹង មិនអាចការពារខ្លួនឯង បានផង។

 

សំដែងដោយតារាល្បីៗ ដែលប្រិយមិត្តធ្លាប់ស្គាល់ហើយគឺ Reese Witherspoon ដែលនាងធ្លាប់ សំដែងក្នុងរឿង ជាច្រើនដូចជា This Means War និង The Good Lie ដែលនាង ដើរតួជា ប៉ូលីស មិនសូវឆ្នើមម្នាក់ តែមានភាព ក្លាហាននិងពុះពារ រាល់ឧបសគ្គ។ ចំនែកឯតួស្រី ស្អាតវិញគឺសំដែង ដោយតារាស្រីដើមកំណើត ពី កូឡុំប៊ី Sofia Vergara ដែលប្រិយមិត្ត បានដឹងហើយ ថាគាត់នេះ គឺស្អាតទាំង ក្នុងនិងក្រៅភាពយន្ត ដែលថ្មីៗនេះទើប ទទួលបានឈ្មោះ នៅលើ Holly Walk of Fame ដែលអោយគាត់ ដោយសារតែការ សំដែងនិង ប្រជាប្រិយភាព ដែលគ្រប់គ្នា សរសើរគាត់ត្រង់ តុងនិយាយអាមេរិច លាយអេស្បាញ ហើយសំលេង និយាយលឺៗ គួរអោយចាប់ចិត្ត។

Hot Pursuit ចាប់ផ្តើមបញ្ចាំងហើយតាមរោងភាពយន្តទំនើបៗទាំងអស់ ដែលសំបុត្រអាចកក់ និងរកទិញ បាន ជាលក្ខណៈ 2D។

សំរាប់ពត៌មានបន្ថែមនិងតាមដានភាពយន្តផ្សេងៗសូមចូលទៅតាមដាន ហ្វេសបុករបស់ចៃកុន www.facebook.com/jaikon.camboida និង add ចៃកុនក្នុង LINE ដើម្បីទទួលបានរង្វាន់ជាច្រើនជារៀងរាល់ថ្ងៃ ID: @JaiKon។

សូមទស្សនា Trailer នៅទីនេះ 

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]