ជួបជាមួយផ្ទាំងទស្សនីភាពថ្មីរបស់ ផលិតកម្មរ៉ក់ ដែលជាស្នាដៃថ្មីប្លែក ជាស្នេហារវាងមនុស្ស និង ខ្មោចបែបយុវវ័យ សម័យថ្មី មនោសញ្ចេតនា កំប្លែង គំនុំព្យាបាទ  ការសងសឹក ភាពកត្តញ្ញូ ការតស៊ូ ទុក្ខសោក ការលះបង់ និង ក្តីស្រលាញ់ បែបខ្មោចនិង មនុស្សលាយលំ នឹងកំប្លែងធានាថា នឹងនាំទស្សនិក ជនបណ្តែត អារម្មណ៍តាមដានទស្សនា ស្ទើរភ្លេចដកដង្ហើម។

បើយោងតាមការបកស្រាយពី លោក យឹម សុសត្យា ដែលជាប្រធាន គ្រប់គ្រងកម្មវិធី និង ជាជំនួយ ការលោក ឧកញ៉ាគិត ធាង បានឲ្យដឹងថា ផលិតកម្មរ៉ក់នៅតែមានឆន្ទះក្នុង ការលើកស្ទួយខ្សែ ភាពយន្តខ្មែរ ដូច្នេះ យើង នៅ តែបន្តការ ផលិតភាពយន្ត ដែលឆ្លុះបញ្ជាំងគ្រប់ រសជាតិពីសង្គម ដើម្បីទទួល បានការគាំទ្រយ៉ាងពិត ប្រាកដពី ទស្សនិកជនដូចច្នេះ ហើយបានជាផលិតកម្ម រ៉ក់សម្រេចចិត្ត នាំយកខ្សែភាព យន្តរឿង“បងទុំ អូនទាវ ឆ្នាំ២០១៥ “    មកផលិត និង ដាក់សម្ពោធ យ៉ាងធំកាលពីថ្ងៃទី ១៨ខែ ឧសភាឆ្នាំ ២០១៥នេះ ក្រោមការសហការ ពី រោងភាពយន្ត  ផ្លាទីនៀម ភេសជ្ជះ Spy Wine Cooler និង ក្រុមហ៊ុនថតរូប សាស្រ្តា (Sastra Media)

នៅថ្ងៃសម្ពោធនោះក៏មាន ការចូលរួមពីសំណាក់ផលិតករ និង តារាសិល្បៈយ៉ាងច្រើនកុះករ ព្រមទាំង មានតារាសម្តែង ល្បីៗ ដូចជា នាយក្រួច  កញ្ញាតូតា      អ្នកនាង អ៊ីត នាយ តេលេ កញ្ញាដូង ស្រីពេជ្រ រួមជាមួយតារា សម្តែងប្រុស ស្រីជាច្រើនទៀត ដែលបាន ថតក្នុងខ្សែភាពយន្តនេះ។ នៅក្នុងកម្មវិធីសម្ពោធ ខ្សែភាពយន្តរឿង បងទុំអូនទាវឆ្នាំ២០១៥“  ក៏មានរៀបចំជា ការធ្វើសៀក ការរាំ Hip Hop ការច្រៀង ការសម្តែង ការលេងល្បែងកំសាន្ត ដែលមាន ឱកាសទទួលបាន រង្វាន់ជាកាដូ និង សំបុត្រកុន។

គួរបញ្ជាក់ ផងដែរថា សម្រាប់គំរោងឆ្នាំ ២០១៥ ខាងមុខនេះ ផលិតកម្មរ៉ក់ នឹងផលិតខ្សែភាពយន្តខ្នាតធំ ក្រោមការ សហការជាមួយ អ្នកដឹក បរទេសជាច្រើនអ្នក រួមមាន អូស្រ្តាលី  អ៊ីតាលី និង ថៃផងដែរ។ លោក យឹម សុសត្យា បានបង្ហើប នៅក្នុង កម្មវិធីថា រឿង Before the Fall បានកាត់ តបញ្ចប់កែពណ៍ នឹងចាប់ផ្តើម ចាក់បញ្ជាំង នាពេលខាងមុខនេះ លើគ្រប់ រោងកុនទាំងអស់ នៅប្រទេសកម្ពុជា មិនតែប៉ុណ្ណោះ គោលបំណងធំ បំផុតនោះ គឺការយក ខ្សែភាពយន្តខ្មែរ ទៅចាក់ផ្សាយនៅទីផ្សារបរទេស ដូចជាថៃ សហរដ្ឋអាមេរិច និង ប្រទេសមួយ ចំនួននៅអ៊ឺរ៉ុប។

ខ្សែភាពយន្តរឿង បងទុំអូនទាវឆ្នាំ2015នឹងចាក់បញ្ចាំងនៅរោងភាពយន្ត PlatinumCineplexMajor Cineplex និង Legend Cinema ទាំងបីសាខា( Citymall, Tk Avenue, SteungMeanchey Market)ចាប់ពីថ្ងៃទី ២១ ខែ ឧសភាឆ្នាំ ឆ្នាំ២០១៥ខាងមុខនេះតទៅ។

គួរបញ្ជាក់ផងដែរថា ផលិតកម្មរ៉ក់ជាផលិតកម្មដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបាន បង្កើតឡើង ដោយ អ្នកឧកញ្ញា គិត ធាង នៅ ក្នុងឆ្នាំ២០០៦ ហើយក៏មានមហាជនគ្រប់ ទិសទីនៅក្នុង ព្រះរាជាណាចក្រ កម្ពុជាទទួល ស្គាល់ស្នាដៃ និង ភាពប៉ិន ប្រសប់ក្នុងការថត ខ្សែភាពយន្តរឿងភាគ និង រឿងដុំ។ ជាមួយនឹងគម្រោង ឆ្នាំ ២០១៥នេះយើងនឹង ផលិតខ្សែភាពយន្ត បែបអន្តរជាតិដែល នឹងអាចបង្កើន ទីផ្សារនិងពង្រីក ស្នាដៃភាពយន្ត ខ្មែរទៅក្រៅ  ប្រទេស។

វីដេអូខ្លី៖ ខ្សែភាពយន្តរឿង បងទុំអូនទាវឆ្នាំ2015

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]