ចិន៖ បុរសម្នាក់ ដែលហាក់មាន សុទិដ្ឋិនិយមជ្រុល ហួសហេតុ បានឈរដោះអាវ នៅតាមដងផ្លូវ ក្នុងខេត្ត Chongqing ក្នុងបំណងលក់ខ្លួន របស់គាត់ ទៅដល់ស្ត្រី អ្នកមានទ្រព្យ រូបណា ដែលចាប់អារម្មណ៍។

បុរសលែងខ្លួន ល្វែងលើ ដែលគិតថា ខ្លួនឯង មានមន្តសេ្នហ៍រូបនោះ បានឈរ នៅក្នុងប្រអប់កេសមួយ កាន់ក្រដាសដែលមាន អក្សរសរសេរដោយដៃ បញ្ជាក់ពីការលក់ ខ្លួនក្នុងតំលៃដ៏ខ្ពស់ (៨ សែន ៤ពាន់ដុល្លារអាមេរិក)។ នៅក្នុងសំណេរលើក្រដាសនោះ រៀបរាប់ថា គាត់គឺជាសិស្សថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យ Tsinghua ហើយការសំរេចចិត្ត លក់ខ្លួនឯងបែបនេះ មកពីក្រុមគ្រួសារ មិនអាចបំពេញបំណង ឲ្យគាត់ទៅសិក្សា នៅបរទេសបាន។

តាមប្រពៃណី ការរៀបមង្គលការ នៅក្នុងប្រទេសចិន គឺត្រូវពឹងផ្អែក លើជំនូន និងការចំណាយ ស្តីដណ្តឹងពីសំណាក់ខាងប្រុស ប៉ុន្តែបុរសរូបនោះហាក់ដូចជា ចង់កែប្រែ ទំលាប់នោះ ប៉ុន្តែគួរឲ្យសោកស្តាយ មិនមាន នារីរូបណា លេចមុខមកបំពេញ បំណងរបស់គាត់ នៅឡើយទេ៕ ចុះមានប្រិយមិត្តស្រីៗ របស់ខ្មែរឡូត ណាខ្លះ មានចំណាប់អារម្មណ៍ដែរទេ? 


បុរសជាសិស្សថ្នាក់បណ្ឌិតដែលប្រកាសលក់ខ្លួនជិតមួយលានដុល្លារអាមេរិក

ប្រភព៖ បរទេស

ដោយ៖រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]