យើងធ្លាប់បានដឹងហើយថា មកទល់នឹងពេលសព្វថ្ងៃនេះ អ្នកវិទ្យាសាស្ត្រ មិនទាន់រកឃើញអាថ៌កំបាំង ជាច្រើនទៀតនៅឡើយ ជាពិសេស ពិភពក្រោមសមុទ្រដ៏សែនជ្រៅ ដែលគ្មាននរណា ឬ ឧបករណ៍អ្វី អាចនឹងចុះទៅខាងក្រោមនោះដល់ នៅឡើយ។ យើងក៏មិនអាចដឹងបានដែរថា នៅខាងក្រោមនោះ នឹងមានជីវិតសត្វចម្លែកៗ មាឌធំៗ អ្វីខ្លះ ដែលកំពុងរស់នៅ ប៉ុន្តែយ៉ាងណាមិញ មនុស្សមួយចំនួន នៅតែមានជំនឿថា សភាវ:ចម្លែកៗ នៅតែមាន និងមិនទាន់រកឃើញ ខណ:ដែល រឿងរ៉ាវមួយចំនួន ធ្លាប់តែលឺតាម ពាក្យដំណាលតៗគ្នា ប៉ុណ្ណោះ។ ឧទាហរណ៍ ដូចជា មឹកយក្សលេបសំពៅ ដែលមនុស្សភាគច្រើន ធ្លាប់តែបានមើល និងឃើញ តាមរយ:ភាពយន្ត ជាដើម -ល-។

ទោះជាយ៉ាងណា នៅក្នុងវីដេអូមួយនេះ ជាការចងក្រងនូវ សម្លេងចម្លែកៗ និងគួរឲ្យខ្លាចបំផុត ទាំង៥ ដែលធ្លាប់ត្រូវបានឧបករណ៍ ចាប់សម្លេងបាន នាពេលកន្លងទៅ ហើយបច្ចុប្បន្ន នៅមិនទាន់មាន អ្នកអាចបកស្រាយបាន ថាទាំងនោះ ជាសម្លេងអ្វីឲ្យប្រាកដឡើយ។ បើតាមការប៉ាន់ស្មាន វាអាចនឹងជា សម្លេងរបស់សភាវ:ចម្លែក រស់នៅក្រោមសមុទ្រដ៏ជ្រៅ ដែលមនុស្សមិនធ្លាប់ដែលបាន ប្រទះ ឬ រកឃើញ ពីមុនមកឡើយ។ ដូច្នេះ ចង់ដឹងថាសម្លេងទាំង ៥ នោះ ស្តាប់ទៅ គួរឲ្យខ្លាចប៉ុណ្ណា មានតែ ប្រិយមិត្ត ចុចស្តាប់ ជាមួយខ្មែរឡូត ទាំងអស់គ្នា៖

ប្រិយមិត្ត យល់ថា សម្លេងទាំងនោះ ជាអ្វីទៅវិញដែរ?

ប្រភព៖ Youtube

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]