រូបភាព ពីហ្វេសប៊ុក





ព័ត៌មាន ចាស់៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់កម្មករប្រុស-ស្រីជាង២០នាក់បានស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ ដោយសារ រថយន្តក្រុងវៀតណាម បុករថយន្តដឹកកម្មករ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា ហេតុការណ៍ នេះបាន កើតឡើង នៅម៉ោង ៦និង៤០នាទីព្រឹកថ្ងៃទី១៩ ឧសភា ២០១៥ តាមបណ្តោយផ្លូវ ជាតិលេខ១ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំតណ្តៀងរាយ ស្រុកស្វាយទាប ។

សេចក្តីរាយការណ៍បន្តថា ក្នុងហេតុការណ៍នេះមានកម្មករតែម្នាក់គត់ដែលនៅរ ស់ហើយរបួសធ្ងន់ នោះថែមទៀត ។ មុនពេលកើត ហេតុគេឃើញរថយន្តក្រុងវៀតណាម បើកក្នុងទិសដៅ ពីលិចទៅកើត លុះមកដល់ ចំណុចកើតគ្រោះថ្នាក់ រថយន្តក្រុង វៀតណាមបាន បើកជែងវ៉ា រថយន្តមួួយផ្សេងទៀត ទើបទៅបុក រថយន្តដឹកកម្មករដែលបើកបញ្ច្រាស ទិសគ្នាចំពីមុខ ពេញទំហំតែម្តង ។ ក្រោយកើតហេតុ អ្នកបើកបរ រថយន្តបង្កជន ជាតិវៀតណាម បាន ត្រូវឃាត់ខ្លួន ។




ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]