បរទេស៖ ខ្មែរឡូត ធ្លាប់បានធ្វើការចុះផ្សាយ ឲ្យប្រិយមិត្តបានជ្រាប រួចមកហើយ អំពីទីក្រុងទាំង២០ ដែលមានចំនួន ប្រជាជន ច្រើនជាងគេ ក្នុងពិភពលោក យើងនេះ ដែលចំណាត់ថ្នាក់លេខ ១ បានទៅលើទីក្រុង តូក្យូ របស់ប្រទេសជប៉ុន ដែលមានចំនួន ប្រជាជនរហូតដល់ទៅ ៣៤លាននាក់ ឯណោះ។

នៅក្នុងថ្ងៃនេះដែរ ប្រិយមិត្តនឹងបានស្គាល់ ពីប្រទេសទាំង១០ ដែលមានចំនួន ប្រជាជនច្រើនជាងគេ លើពិភលោក វិញម្តង។ ចង់ដឹងថា តើប្រទេសណាខ្លះ ដែលមានចំនួន ប្រជាជន ច្រើនជាងគេនោះ សូមតាមដានទាំងអស់គ្នា៖

១. ចិន ១.៣ពាន់លាននាក់ (១,៣៥៩,១០០,០០០ នាក់) ស្មើនឹង ១៩.១% នៃចំនួនប្រជាជន សរុបលើពិភពលោក


២. ឥណ្ឌា ១.២ពាន់លាននាក់ (១,២៣១,៩៩០,០០០ នាក់) ស្មើនឹង ១៧.៣% នៃចំនួនប្រជាជន សរុបលើពិភពលោក


៣. អាមេរិក ៣១៦,៣៦៤,០០០ នាក់ ស្មើនឹង ៤.៤៥% នៃចំនួនប្រជាជន សរុបលើពិភពលោក


៤. ឥណ្ឌូនេស៊ី ២៣៧,៦៤១,០០០ នាក់ ស្មើនឹង ៣.៣៥% នៃចំនួនប្រជាជន សរុបលើពិភពលោក


៥. ប្រេស៊ីល ១៩៣,៩៤៦,០០០ នាក់ ស្មើនឹង ២.៧៣% នៃចំនួនប្រជាជន សរុបលើពិភពលោក


៦, ប៉ាគីស្ថាន ១៨៣,៨៣០,០០០ នាក់ ស្មើនឹង ២.៥៩% នៃចំនួនប្រជាជន សរុបលើពិភពលោក


៧. នីហ្សេរីយ៉ា ១៧៣,៦១៥,០០០ នាក់ ស្មើនឹង ២.៤៤% នៃចំនួនប្រជាជន សរុបលើពិភពលោក


៨. បង់ក្លាដែស ១៥២,៥១៨,០១៥ នាក់ ស្មើនឹង ២.១៥% នៃចំនួនប្រជាជន សរុបលើពិភពលោក


៩. រុស្ស៊ី ១៤៣,៤០០,០០០ នាក់ ស្មើនឹង ២.០២% នៃចំនួនប្រជាជន សរុបលើពិភពលោក


១០. ជប៉ុន ១២៧,៣៥០,០០០ នាក់ ស្មើនឹង ១.៧៩% នៃចំនួនប្រជាជន សរុបលើពិភពលោក


ប្រភព 10mosttoday

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]