សិង្ហបុរី៖ ដៃរបស់បុរសម្នាក់ បានជាប់នៅក្នុង បំពង់បង្ហូរ ក្នុងចានបង្គន់ ជាង៩ម៉ោង បន្ទាប់ពីគាត់ព្យាយាម លូកដៃ ចូលទៅ ដើម្បីរាវរក ចិញ្ចៀន ដែលធ្លាក់នៅក្នុងនោះ។


បុរសជនរងគ្រោះដែលជាប់ដៃជាង៩ម៉ោងក្នុងបង្គន់

ហេតុការណ៍នោះកើតឡើង នៅក្នុងអាគារលំនៅដ្ឋាន មួយកន្លែង ស្ថិតនៅផ្លូវ Jurong West ចំពេលដែល ប្រពន្ធ និងកូនស្រី របស់បុរស រងគ្រោះ មិននៅផ្ទះ ដែលគេសង្ស័យថា វាកើតឡើង ប្រហែលជា ខ្ទង់ម៉ោង១ រសៀល។

អ្នកជិតខាង ដែលស្នាក់នៅ ជាន់ជាមួយគ្នាម្នាក់ ឈ្មោះ Chang បានឲ្យដឹងថា ប្រពន្ធនិង កូនស្រី របស់បុរសរូបនោះ បានដឹងពីហេតុការណ៍ ខាងលើ នៅពេលដែល ពួកគេមកដល់ផ្ទះ នៅម៉ោង ៤រសៀល។ “ប្រពន្ធរបស់គាត់ បានរត់មកបន្ទប់ខ្ញុំ ហើយស្រែកដោយ សួររកខ្ចីម៉ាស៊ីនស្វាន” អ្នកស្រី Chang បានប្រាប់យ៉ាងដូច្នេះ។

យ៉ាងណាមិញ អាជ្ញាធរសិង្ហបុរី បានមកដល់ទីតាំង កើតហេតុនោះ នៅម៉ោងប្រមាណ ៦ល្ងាច ហើយពួកគេបាន ចំណាយពេលជាង ៤ម៉ោង ដើម្បីជួយដកដៃ បុរសនោះចេញមក។

អ្នកនាំពាក្យសមត្ថកិច្ច បានឲ្យដឹងថា កិច្ចការជួយសង្គ្រោះនេះ ត្រូវមន្ត្រីជំនាញ កាត់បំពង់បង្ហូរ យ៉ាងប្រុងប្រយ័ត្ន នៅជាន់ដែលមានបង្គន់ និងបំពង់ ដែលនៅជាន់ខាងក្រោម ដើម្បីអាចដកដៃ របស់បុរសនោះ ចេញមកបាន។ នៅកំឡុងពេល ប្រតិបត្តិការនោះ អាជ្ញាធរក៏បានបំពាក់ អុកស៊ីសែន ដល់បុរស ជនរងគ្រោះផងដែរ មុនពេលដែល រូបគាត់ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ នៅ ម៉ោង ១០យប់៕


ក្រុមការងារជួយសង្គ្រោះ


ជនរងគ្រោះក្រោយបញ្ជូនដល់មន្ទីរពេទ្យ


ស្នាមចោះកាត់បំពង់ដើម្បីទាញយកដៃជនរងគ្រោះចេញ


បំពង់បង្ហូររបស់បង្គន់ក្រោយពេលគេកាត់

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]