អ៊ីស្រាអ៊ែល៖ ដោយសារតែ ភាពពេញនិយម របស់ប្រជាជន សម័យថ្មីនេះ ដែលចូលចិត្ត ថតរូប មុខម្ហូប និង អាហារ បង្ហោះចូលក្នុងបណ្តាញ សង្គម បានបណ្តាល ឲ្យក្រុមហ៊ុនមួយ ច្នៃប្រឌិតចានពិសេស ដំបូងគេបង្អស់ ដើម្បីផ្តល់ភាពងាយស្រួល ឲ្យ អតិថិជនទៅពិសានៅ ភោជនីយដ្ឋាន អាច ថតរូបភាពអាហារ ជាមួយនឹង ទូរសព្ទដៃស្មាតហ្វូន បានស្អាតដូចប្រើប្រាស់ កាមេរ៉ាអាជីព  សំរាប់បង្ហោះក្នុង បណ្តាញសង្គម។

ភាពច្នៃប្រឌិត នៃចានពិសេសបែបថ្មី នេះ គេបានហៅថា Foodography  ដែលជាគំនិតមួយ របស់ក្រុមហ៊ុន Carmel Winery  ដែល ផ្អែកលើ ការតុបតែងចានអាហារ ការបន្ថែមពន្លឺស្រស់ស្អាត ក្នុងចានអាហារ និង រួមបញ្ចូលការបន្ថែម ពណ៌ ទៅដល់មុខម្ហូប នឹងធ្វើឲ្យ មានភាពប្លែក ព្រមជាមួយ ភាពស្អាតទាក់ទាញ ដោយគ្រាន់តែ ប្រើប្រាស់ទូរសព្ទដៃស្មាតហ្វូនប៉ុណ្ណោះ ដើម្បីថតរូបភាពអាហារ ដែលអាចផ្តល់ភាពស្អាត អស្ចារ្យនៅពេល បង្ហោះរូប ម្ហូបអាហារ ទាំងអស់ ចូលក្នុងបណ្តាញទំនាក់ទំនង សង្គម ។ ចំពោះចានពិសេស បែបថ្មីនេះ មានពីរប្រភេទ គឺប្រភេទចាន The Lambo និង ប្រភេទចាន 360 ។

ភោជនីយដ្ឋាន ដែលបានបម្រើសេវាកម្ម បែបថ្មីមុនដំបូងគេនេះ  មានឈ្មោះ “Catit”  ស្ថិតក្នុងទីក្រុង Tel Aviv ប្រទេស អ៊ីស្រាអ៊ែល ដែល អតិថិជន ចង់ ពិសាអាហារក្នុង ភោជនីយដ្ឋាននេះ ត្រូវ ចំណាយ ១៥០ ដុល្លារ ក្នុងរយៈពេល ១ម៉ោង ជាមួយការពិសាអាហារ ដ៏ឆ្ងាញ់និងមាន ម្ហូប ច្រើនមុខ ហើយនឹងមានឱកាស ទទួលបានបទពិសោធន៍ បែបថ្មីមួយ ដោយបាន  ថតរូប ម្ហូបអាហារ លើ ចានរចនា បែបថ្មី  ដែលអាច ផ្តល់ការទាក់ទាញ បំផុត ដូចជា ប្រើប្រាស់ កាមេរ៉ាទំនើបៗ នៅពេលបង្ហោះរូបថត ក្នុង អ៊ីនស្តាក្រាម និង បណ្តាញសង្គមផ្សេងៗទៀត៕


ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]