ក្រោយពីក្រុមហ៊ុន Microsoft បានសម្រេចទិញ យកមុខជំនួញ របស់ក្រុមហ៊ុន ទូរស័ព្ទ Nokia ដោយរួមមាន អាជ្ញាប័ណ្ណលក់ដូរ ក្នុងរយៈពេលវែង និងប៉ាតង់ភាគហ៊ុន ផងនោះ ក្រុមហ៊ុនមួយនេះ ក៏បានដាក់ចេញ នូវគម្រោងជាច្រើន ដែលនាំឲ្យមាន ការភ្ញាក់ផ្អើល ជាច្រើនពីសំណាក់ ក្រុមហ៊ុនដទៃទៀត ក្នុងឧស្សាហកម្ម ប្រភេទនេះ។

ការដាក់ចេញ នេះគឺមាន ទន្ទឹមនឹង ការលើកឡើង ទាក់ទងនឹង ចម្ងល់ថាតើ ក្រោយពីការ រួបរួមគ្នា រវាងក្រុមហ៊ុន ទាំង២នេះហើយ ប្រព័ន្ធប្រតិបត្តិការ Windows Phone  និងប្រភេទទូរស័ព្ទ Nokia អាចឡើងទៅដល់ ចំណុចកំពូល ដូចកាលពី ពេលមុនឬក៏អត់? ខាងក្រោមនេះ គឺជាផលប្រយោជន៍ ទាំង៥យ៉ាង ដែលនឹងមានឡើង បន្ទាប់ពី ក្រុមហ៊ុន Microsoft ទិញយក Nokia៖

.ប្រព័ន្ធប្រតិបត្តិការ Windows Phone

ប្រព័ន្ធប្រតិបត្តិការ Windows Phone គឺប្រហែលជា មិនសូវជាធំទូលាយ ដូចជា Android នោះទេ តែវាមាន មុខងារពិសេសៗ ជាច្រើនផងដែរ សម្រាប់ Version ថ្មីបំផុតនោះគឺ Windows Phone 8។ ការទិញយក Nokia បានធ្វើឲ្យក្រុមហ៊ុន Microsoft អាចនឹងមាន ការគ្រប់គ្រង ពេញលេញ ក្នុងការ បញ្ចូល ប្រព័ន្ធប្រតិបត្តិការ Windows Phone ទៅដល់ ឧបករណ៍របស់ Nokia ទាំងអស់ហើយ ក៏អាចធ្វើឲ្យ ប្រភេទទូរស័ព្ទ ដែលដំណើរការដោយ Windows នេះទទួលការ ពេញនិយមឡើងវិញ ជាថ្មីម្តងទៀត។

  • សមាសភាគរួមគ្នា រវាង Windows NT និង Windows 8: ចំណុចពិសេសនេះ បានធ្វើឲ្យ កម្មវិធីមួយចំនួន អាចឲ្យមាន ដំណើរការ ចំពោះទូរស័ព្ទ Nokia គ្រប់ប្រភេទ។
  • ចំពោះ Tablet ដែលដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Windows: ភ្ជាប់ជាមួយនឹង បទពិសោធន៍ ក្នុងការផលិត ឧបករណ៍ Tablet ក្រុមហ៊ុន Microsoft នឹងអាចផលិត បាននូវ Nokia Tablet បានកាន់តែច្រើន ក្នុងពេលឆាប់ៗ ខាងមុខនេះ។
  • បទពិសោធន៍នៃ អ្នកប្រើប្រាស់ ទូរស័ព្ទដែល ចូលចិត្តលេងហ្គេម: ប្រព័ន្ធប្រតិបត្តិការ Windows គឺអាចដំណើរការ ហ្គេមគ្រប់ប្រភេទ បូករួមជាមួយនឹង សមត្ថភាពរបស់ ទូរស័ព្ទ Nokia អាចធ្វើឲ្យ ក្រុមហ៊ុន Microsoft បង្កើតបាននូវ ឧបករណ៍ដ៏ល្អ ដែលផ្តោតសំខាន់ចំពោះ អ្នកប្រើប្រាស់ ដែលចូលចិត្ត លេងហ្គេម។
  • ការរួមបញ្ចូលគ្នា ជាមួយនឹង ហ្គេម Xbox: ប្រសិនបើក្រុមហ៊ុន Sony អាចរួមបញ្ចូល ជាមួយនឹង PlayStation ក្នុងការបង្កើត Xperia line ទៅហើយនោះ ចុះហេតុអី បានជា Xbox មិនអាចរួមបញ្ចូល ជាមួយនឹង ទូរស័ព្ទ Nokia បាន?
  • បទពិសោធន៍នៃ ទូរស័ព្ទដៃ Nokia: ក្រុមហ៊ុន Microsoft ពេលនេះគឺអាច ប្រើប្រាស់ការ ច្នៃម៉ូដ និងគំនិតច្នៃប្រឌិត របស់ក្រុមហ៊ុន Nokia ដើម្បីធ្វើឲ្យ Windows Phone 8 កាន់តែប្រសើរឡើង និងមានការ ជួយផ្គត់ផ្គង់នូវ ដំណោះស្រាយ ដ៏ល្អប្រសើរ ព្រមទាំង មានដំណើរការមិន រអាក់រអួល ទៅលើផ្នែក Hardware និងរបស់ផ្សេងៗ ជាច្រើនទៀត។

.កំណត់ត្រារបស់ក្រុមហ៊ុន Nokia

កាលពីមុន ទូរស័ព្ទ Nokia គឺពេញនិយមបំផុត សម្រាប់មនុស្ស ទូទៅជុំវិញ ពិភពលោក តែបន្ទាប់ ពីមានការ បង្កើតឡើងនូវ Smartphones រួចមកក្រុមហ៊ុន មួយនេះក៏ ហាក់ដូចជា ថយចុះនូវ ភាពពេញនិយម របស់ខ្លួន ដោយសារតែ កង្វះខាតនៃ ការផ្លាស់ប្តូរថ្មី ទៅលើបច្ចេកវិទ្យា។

ដូច្នេះហើយក្រុមហ៊ុន Microsoft អាចប្រើប្រាស់ គុណសម្បត្តិមួយនេះ ដើម្បីបង្កើតនូវ Version ថ្មីមួយសម្រាប់ ប្រព័ន្ធប្រតិបត្តិការ Windows Phone  ដើម្បីអាចឲ្យវា មានការប្រកួតប្រជែង ជាមួយនឹង ប្រព័ន្ធប្រតិបត្តិការ ដ៏ធំបំផុតនោះគឺ Android។ អ្វីដែលរឹតតែ អស្ចារ្យ នោះគឺវា មានតម្លៃធូរថ្លៃ និងសមរម្យ ជាមួយនឹង ប្រព័ន្ធប្រតិបត្តិការ Windows Phone ដ៏ទំនើបនេះ។

.បច្ចេកវិទ្យាកាមេរ៉ានិងគុណភាពនៃសេវាទូរស័ព្ទ

Nokia បានព្យាយាមគ្រប់យ៉ាង ហើយក៏ធ្លាប់ សាកល្បងផ្សំផ្គុំ ជាមួយនឹង ទូរស័ព្ទកាមេរ៉ា របស់ Sony ដោយដាក់បញ្ចូល កាមេរ៉ាដែល មានសមត្ថភាព ខ្ពស់បំផុត ចូលទៅក្នុង ទូរស័ព្ទប្រភេទ Lumia របស់ Nokia។ ឧបករណ៍របស់ Nokia ភាគច្រើនគឺ មានដំណើរការទ្រទ្រង់ ទៅលើ Wireless Charging ដែលអាច បង្កើនសមត្ថភាព ទៅលើសេវាទូរស័ព្ទុ។ ចំពោះផលិតផល ដែលពោរពេញ ដោយគំនិតច្នៃប្រឌិត ផ្សេងទៀត របស់ Nokia នោះគឺ Here maps ដែលបានធ្វើឲ្យ Microsoft អាចគ្រប់គ្រង វាបានជាមួយនឹង CityLens, LiveSight និង Transit។

Microsoft នឹងអាចប្រើប្រាស់ទាំង Bing និង Nokia Maps ដែលអាចនាំឲ្យមាន នូវការប្រាប់ ពីព័ត៌មានលំអិត ទាក់ទងនឹង ទិសដៅ ព្រមទាំងទីតាំង ល្អជាង Apple Maps ឬក៏ Google Maps ទៅទៀត ប្រសិនបើមាន ការផ្តោតទៅលើ ចំណុចទាំងនេះ។

.ការជម្រុញឲ្យមានឥទ្ធិពលកាន់តែខ្លាំងចំពោះ Ecosystem

តាមការរំពឹងទុក ក្រុមហ៊ុន Microsoft អាចទាក់ទាញក្រុម Developer កាន់តែច្រើន ដើម្បីកែប្រែ កម្មវិធីឲ្យ មានប្រសិទ្ធិភាពសម្រាប់ ecosystem ដែលនេះគឺជា គោលដៅដ៏ធំមួយ ក្នុងការធ្វើឲ្យ អតិថិជន ងាកមកទិញយក ទូរស័ព្ទរបស់ ក្រុមហ៊ុននេះ, ហ្គេម, អត្ថប្រយោជន៍ និងកម្មវិធី ជាច្រើន ប្រភេទទៀត ដែលពួកគេ ត្រូវការ និងចង់បាន។ ចាប់តាំងពី Nokia អាចដំណើរការ ប្រព័ន្ធប្រតិបត្តិការ Windows Phone ដោយរលូនមក នេះគឺជា ចំណុចដ៏ល្អ និងធំមួយ ដែលមានសារៈសំខាន់ ក្នុងការធ្វើឲ្យ ឧបករណ៍របស់ ពួកគេរឹតតែ មានឥទ្ធិពល ជាងពេលមុនៗ ទាំងអស់។

.Morph Concept នៃក្រុមហ៊ុន Nokia

មិនមានការ បញ្ជាក់ឲ្យបាន ច្បាស់នៅឡើយ ទេថាតើ ក្រុមហ៊ុន Microsoft បានទិញយក Morph Concept របស់ក្រុមហ៊ុន Nokia ហើយឬនៅ ដែលវាគឺជា ការស្រាវជ្រាវ និងការអភិវឌ្ឍន៍មួយ សម្រាប់ឧបករណ៍ ដែលអាចបត់បែនបាន និងប្រើប្រាស់ បច្ចេកវិទ្យា Nanotechnology។ វាត្រូវបាន គេដាក់ចេញ ជាមួយនឹង ការដាក់បង្ហាញ នៅឯសារមន្ទីរ នៃសិល្បៈសម័យ។

Morph Concept ពាក់ព័ន្ធទៅនឹង ឧបករណ៍ដែល មានការភ្ជាប់ជាមួយ នឹងបច្ចេកវិទ្យា ដ៏ខ្ពស់ហើយ គុណប្រយោជន៍ ដ៏មានសក្តានុពលភាព របស់វាគឺ អាចតម្រូវចិត្ត អ្នកប្រើប្រាស់បាន។ គោលគំនិតមួយនេះ គឺបានបង្ហាញនូវ ជំហានក្នុងការ ផ្លាស់ប្តូរឲ្យកាន់ តែប្លែក ហើយវាត្រូវ បានរកឃើញដោយ មជ្ឈមណ្ឌល ស្រាវជ្រាវរបស់ Nokia រួមជាមួយនឹង មជ្ឈមណ្ឌល Cambridge Nanoscience របស់ចក្រភព អង់គ្លេស។

បច្ចេកវិទ្យា Morph Concept អាចទទួលបាន ជោគជ័យក្នុងការ បង្កើតឧបករណ៍ ជាមួយនឹង៖

  • សំភារៈដែល ថ្មីស្រឡាងនិង អាចបត់បែនបាន ព្រមទាំងធ្វើឡើង ពីកញ្ចក់ថ្លា ដែលគ្មានស្នាម អ្វីមកលាយឡំ នោះទេ
  • ឧបករណ៍ទាំងនោះ នឹងអាចមាន ដំណើរការ សំអាតដោយខ្លួនឯង និងថែរក្សាដោយ ខ្លួនឯង
  •  ឧបករណ៍ទាំងនោះ នឹងមានបង្កប់ នូវបច្ចេកទេស ក្នុងការទាញយក ថាមពលពី ពន្លឺព្រះអាទិត្យ ដែលអាចឲ្យ ថ្មកាន់តែតូច តែមានថាមពល យូរ និងសាកឆាប់ពេញ
  • មានបង្កប់នូវ Intergrated sensors ដែលអាចឲ្យ អ្នកប្រើប្រាស់ រៀនយល់ដឹង អំពីបរិស្ថានជុំវិញ ខ្លួនពួកគេ កាន់តែច្រើន និងជម្រុញឲ្យ ពួកគេមាន ការជ្រើសរើស កាន់តែប្រសើរឡើង

ទាំងនេះគឺជា ចំណុចពិសេសរបស់ Nokia ដែលវាបាន ផ្តល់នូវការ ផ្លាស់ប្តូរផ្នែក បច្ចេកវិទ្យាជា ច្រើនបែប ដែលអាចឲ្យ ក្រុមហ៊ុន Microsoft យកមកប្រើប្រាស់ ដើម្បីបង្កើត ឲ្យមានការ អភិវឌ្ឍន៍ និងផ្លាស់ប្តូរ យ៉ាងអស្ចារ្យ ទៅលើប្រព័ន្ធប្រតិបត្តិការ Windows Phone។ សាកស្រមៃ មើលថា បើសិនជា Tablet ដំណើរការដោយ Windows Phone អាចសាកថ្ម ជាមួយនឹង ថាមពលព្រះអាទិត្យ ហើយអាច ធ្វើការសំអាតដោយ ខ្លួនវាបាននោះ តើវាអស្ចារ្យ យ៉ាងណាទៅ?

ប្រភពពី បរទេស

កែសម្រួលដោយ ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]