ជប៉ុន៖ បុរសជាតារាសិច ជនជាតិជប៉ុនម្នាក់ ត្រូវអ្នកដឹកនាំរឿង ដាក់រហ័សនាមឲ្យថា «Cristiano Ronaldo ខាងការរួមភេទ» និងបានប្រាប់ឲ្យដឹងថា «ការងារជាតួសិច គឺជាកិច្ចការ ដែលពិបាកបំផុត ប៉ុន្តែការងារនេះ ត្រូវតែមានអ្នកធ្វើ»


លោក Shimiken មានរហស្សនាមថា Cristiano Ronaldo ខាងរួមភេទ

លោក Shimiken ដែលមានឈ្មោះពិត ហៅថា Ken Shimizu ត្រូវបានប្រភពព័ត៌មាន ចុះផ្សាយឲ្យដឹងថា គាត់ធ្លាប់បានរួមភេទ ជាមួយនារី ជាង ៨,០០០ នាក់ រួចមកហើយ ក្នុងចំណោមរឿង ចំនួន ៧,៥០០ ដែលគាត់បានសម្តែង។

កាលពីពេលថ្មីៗនេះដែរ តារាសិចបុរស រូបនេះ បានធ្វើការទទូច ឲ្យជប៉ុន មានការពង្រឹងឡើងវិញ នូវវិស័យភាពយន្តសិច នៅក្នុងប្រទេសជប៉ុន ដោយរូបគាត់ បានសរសេរនៅលើបណ្តាញ Twiiter ផ្ទាល់ខ្លួនឲ្យដឹងថា បច្ចុប្បន្ននេះ មានសត្វខ្លា Bengali ដែលជាពូជកម្រ នៅមានជីវិតរស់នៅ ច្រើនជាង តួសិចប្រុស ក្នុងប្រទេសជប៉ុន ទៅទៀត។ «ពួកយើងគឺជាប្រភេទមនុស្ស កំពុងរងការ ផុតពូជ។ បច្ចុប្បន្ន មានតួសិចប្រុស តែ៧០នាក់ ប៉ុណ្ណោះ បើធៀប នឹងតួស្រី ដែលមានជាង ១ម៉ឺននាក់» លោក Shimiken បានប្រាប់ក្នុងកិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មានយ៉ាងដូច្នេះ។ លោក Shimiken លើកឡើងទៀតថា គាត់មានការព្រួយបារម្ភចំពោះ វិស័យឧស្សាហកម្ម ភាពយន្តសិចជប៉ុន ដែលមានទំហំទឹកប្រាក់ ២០កោដិដុល្លារអាមេរិក កំពុងស្ថិតនៅក្រោម ការគំរាមកំហែង។

ដោយឡែក លោក Lothario ដែលជាតារាសម្តែងមួយរូបដែរ ក៏បានប្រាប់ថា បច្ចុប្បន្នតួសិចប្រុសជប៉ុន មានចំនួនខ្សត់ដូច ខ្លាឃ្មុំផេនដា ដូច្នោះដែរ។ លោកបន្តថា វាគឺជាក្តីបារម្ភមួយ ព្រោះថា អ្នកមើលរឿងអាសអាភាស ឃើញតែមុខតួសម្តែង ប្រុសដដែលៗ៕


លោក Shimiken ធ្លាប់រួមភេទ ជាមួយនារី ជាង ៨,០០០ នាក់ ក្នុងចំណោមរឿង ទាំង ៧,៥០០ 


នាង Yuki Shiraki ជាតួសម្តែងមួយរូប ក្នុងចំណោម តួសិចជប៉ុន ជាង ១ម៉ឺននាក់


លោក Tohjiro Agree ជាអ្នកដឹកនាំរឿង ទទួលស្គាល់ថា តួសិចប្រុស នៅជប៉ុន មានចំនួនតិច

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]