អាមេរិក៖ មេក្ងានមួយក្បាល កំពុងត្រូវគេព្យាបាល ក្រោយរងការរលាក យ៉ាងធ្ងន់ធ្ងរ ដោយសារតែ កន្ទុយបារី ដែលបង្កឲ្យ មានភ្លើងឆាបឆេះ សំបុករបស់វា។


សត្វក្ងានបានក្រាបការពារសំបុករបស់វា ដែលត្រូវភ្លើងឆេះដោយសារបារី

លោក Tim White ដែលជាអ្នកជំនាញ ខាងសត្វព្រៃ បានឲ្យដឹងថា រូបគាត់ និងកូនស្រី បានឃើញភ្លើងឆេះ នៅខាងក្រៅអាគារ ការិយាល័យ របស់គាត់ ដែលស្ថិតនៅ ក្នុងទីក្រុង Sandusky កាលពីថ្ងៃអាទិត្យ កន្លងទៅ។ ភ្លាមៗនោះ លោក Tim និង កូនស្រី បានស្ទុះយកធុងទឹក ទៅពន្លត់ភ្លើង ហើយបានប្រទះឃើញ សត្វក្ងាន កំពុងត្រូវភ្លើងឆេះ ខណៈពេលដែលវា ព្យាបាលក្រាប ការពារកូន ដែលមិនទាន់ញាស់។

ក្រោយមក សត្វក្ងាននោះ ត្រូវបានគេយកទៅសង្គ្រោះ នៅកន្លែងព្យាបាលមួយ។ ដំបូងឡើយ អ្នកជំនាញសង្ស័យថា ក្ងាននោះប្រហែលជា មិនអាចហើរបាន ទៀតឡើយ តែយ៉ាងណាមិញ ក្រោយការពិនិត្យ ដ៏ល្អិតល្អន់ រកឃើញថា ឫសរោមនៅស្លាប របស់វា គឺមិនខូចខាត ជាអចិន្ត្រៃយ៍នោះទេ ដោយឡែកស៊ុតរបស់វាវិញ ត្រូវបានក្រុមអ្នកជំនាញ យកវាទៅជួយភ្ញាស់។

ប៉ូលិសពេលនេះ កំពុងស្រាវជ្រាវរក មើលជនសង្ស័យ ដែលបោះកន្ទុយបារីចោល ផ្តេសផ្តាស។ លោក Heather Yount ដែលជាអ្នកគ្រប់គ្រង ក្រុមជំនាញ ខាងសត្វព្រៃ បានឲ្យដឹងថា អ្នកដែលបោះកន្ទុយបារី ចោលនោះ គឺមិនមែន ធ្វើឲ្យឆាបឆេះ តែសំបុកក្ងាន ប៉ុណ្ណោះទេ ប៉ុន្តែកំទេចសំរាម នៅជុំវិញអាគារ ក៏អាចបង្កឲ្យមាន ភ្លើងឆាបឆេះអាគារ និងបង្កគ្រោះថ្នាក់ ដល់មនុស្សបានដែរ ដោយសារតែ កន្ទុយបារីនោះ៕


ក្ងាននេះក្រោយមកត្រូវបានគេយកទៅសង្គ្រោះដោយក្រុមអ្នកជំនាញសត្វព្រៃ


រោមរបស់វាឆេះខ្លោចក្រោយឆេះដោយសារភ្លើង


សត្វក្ងាននេះរងការឆេះ និងរលាកយ៉ាងខ្លាំងក្រោយ ក្រោយក្រាបការពារស៊ុត ពីភ្លើងឆេះ


ស៊ុតក្ងានតែត្រូវភ្លើងឆេះតែត្រូវបានការពារដោយ មេរបស់វា

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]