ភ្នំពេញ៖ ជារៀងរាល់ចុងសប្ដាហ៍ ស្ថានីយ៍ទូរទស្សន៍ MyTV តែងតែ ធ្វើការផ្សាយ ពីកម្មវិធីពេញចិត្ដ អត់! ដែលសម្រាប់កាលពី ចុងសប្ដាហ៍មុននេះ ដែលត្រូវនឹង ថ្ងៃបុណ្យម្ដាយ គេក៏ប្រទះ ឃើញថា កម្មវិធីនេះ ហាក់ដូចជា មានភាព កំសត់ផង និងសប្បាយ រីករាយផង។

ជាមួយគ្នានោះ កូនកាត់ខ្មែរ បរទេស ដែលនាង មានឈ្មោះថា Allen និងអាច និយាយ ភាសាខ្មែរ បានយ៉ាងស្ទាត់ជំនាញ បានឈរនៅ ឆាកក្នុង កម្មវិធីពេញចិត្ដ អត់ ដោយច្រៀង ចម្រៀងមួយបទ Mommy I Love You ហើយនាង ក៏ក្លាយ ជាបេក្ខជនគោល ក្នុងកម្មវិធីនេះផងដែរ។ បន្ទាប់ពីច្រៀងចប់ នាងក៏ទទួលបាន ការសំភាសន៍ ពីពិធីករទាំង ២ ផងដែរ ដូចជា រឿងកំសត់របស់នាង ទាក់ទង នឹងការបាត់បង់ ម្ដាយ តាំងពី នាងចាប់កំណើត ដែលអាចនិយាយថា បែកគ្នា អស់ ១៣ឆ្នាំមកហើយនោះ។ តែអ្វីដែលពុំធ្វើឲ្យ ខកចិត្ដ និងអាចនិយាយថា ជាការបង្កើន បរិយាកាសផង នោះ គឺកម្មវិធីនេះ បាន អញ្ជើញម្ដាយរបស់នាង មកដល់វេទិកា... .. ចង់ដឹងថា យ៉ាងណា សូមទស្សនាវីដេអូ ទាំងអស់គ្នា៖

តែក្រោយពី វីដេអូនេះ បានផ្សព្វផ្សាយ ពេញ បណ្ដាញទំនាក់ ទំនងសង្គម នានា ក៏មាន ប្រិយមិត្ដ មួយចំនួនមិនពេញ ចិត្ដ ចំពោះឈុត ឆាក ត្រង់ និយាយថា ម្ដាយរបស់នាង ពិតជាអាច មកជួបនាង ប្រាកដមែន ដែលហាក់ដូចជា ផ្ដល់ក្ដីសង្ឃឹម ឲ្យនាងជាខ្លាំង តែចុងក្រោយ បែរជាមានរឿង ផ្សេងទៅវិញ។



ចុះប្រិយមិត្ដវិញ យល់ យ៉ាងណាវិញ?

ដោយ ម៉ា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]