ក្មេងស្រីអាយុ ៣ឆ្នាំមាន ទំងន់ត្រឹមតែ ២.៥គីឡូក្រាម កំពស់ ៥៤សង់ទីម៉ែត្រ
ពុធ ១៨ កក្តដា, ២០១២ ម៉ោង ១៦:០៦ជាមួយនឹងស្នាមញញឹម ដ៏គួរឲ្យស្រលាញ់ របស់ក្មេងស្រីជនជាតិចិន Liang Xiaoxiao ដែលមានអត្ដចរិតនិង មានសកម្មភាព ដូចជាក្មេងដទៃទៀតដែរ។ នាងបានលេងជាមួយនឹង តុក្កតានិងទាត់បាល់លេង ដែលនាងហាក់ដូចជាមិន ខ្វាយខ្វល់ទៅនឹងពិភពលោក ដែលកំពុងតែសម្លឹងមើលនាងនោះទេ។ ទោះជាយ៉ាងណា ប្រសិនជាមើលឲ្យបានច្បាស់លាស់ យើងនឹងដឹងពីភាព ខុសប្លែករវាង ក្មេងស្រីអាយុ៣ឆ្នាំនេះនិងក្មេងដទៃ។
អ្វីដែលប្លែកនោះ គឺក្មេងស្រីនេះកើតមកមានទំងន់ ប្រហែលជា១.០៥ គីឡូក្រាមប៉ុណ្ណោះ ដែលតូចជាងដបកូកាកូឡាទៀត សម្រាប់ពេលនេះឈ្មោះរបស់នាង ត្រូវបានគេស្គាល់ថា នាងជាក្មេងទី៤ ដែលតូចជាងគេអាចរស់នៅ លើពិភពលោកនេះ។ បន្ទាប់ពីចំណាយរយៈពេល ៦ខែដំបូងនៅក្នុងការ មើលថែយ៉ាងម៉ត់ចត់ នៅក្នុងមន្ទីរពេទ្យកុមារ Presbyterian Hemby នៅភាគខាងជើងអាមេរិច នៅក្នុងសហរដ្ឋអាមេរិច ដែលពួកគេមិនចាំបាច់ចំណាយប្រាក់។
សម្រាប់ក្មេងនេះត្រូវបានគេ ជឿជាក់ថានាងជាក្មេង ដែលស្គមជាងគេ ព្រោះបច្ចុប្បន្ននាងមាន អាយុ៣ឆ្នាំទៅហើយតែមាន ទំងន់ត្រឹមតែ ២.៥គីឡូក្រាម និងកំពស់ ៥៤សង់ទីម៉ែត្រ។
តើប្រិយមិត្ដធ្លាប់ ជួបប្រទះឃើញក្មេងស្រីបែបនេះដែរ ឬទេ?





កែសម្រួលដោយ ម៉ា
ខ្មែរឡូត

Login
មតិ (Comments)