ភ្នំពេញ៖ ក្រោយការចាកចេញ របស់តារាសម្តែងស្រី  យ៉ាន លីនដា បានធ្វើឲ្យ មហាជនជាច្រើន និង មិត្តភក្កិរួមអាជីពសិល្បៈ មានការអានិត ដល់ រូបនាងយ៉ាងខ្លាំង ចំពោះរឿងជម្លោះ ក្នុងគ្រួសារ ដ៏ខ្លាំងក្លា មួយនេះ។ ប៉ុន្តែទោះជាយ៉ាងណា នាងនៅតែមានក្តីសង្ឃឹម បន្ទាប់ពីទទួលបាន ការផ្តល់កម្លាំងចិត្ត យ៉ាងលើសលប់ ពីអ្នករាល់គ្នា ដែលគាំទ្រនាង។

ចំពោះអ្នកនាង យ៉ាន លីនដា  បានបង្ហាញពីអារម្មណ៍ រំភើបយ៉ាងក្រៃលែង នៅពេលនាង បានឃើញ ការលើកទឹកចិត្ត ពីក្រុមគ្រួសារ កូនស្រី មិត្តភក្កិ និងមហាជន ទាំងក្នុង និងក្រៅប្រទេស តាមបណ្តាញ សង្គម ក្នុងគ្រាដែលនាង ត្រូវជួបរឿងកើតទុក្ខបែបនេះ។ កាលពីថ្មីៗនេះផងដែរ តាមរយៈបណ្តាញ សង្គមអ៊ិនស្តាក្រាម នាងក៏បានបង្ហោះសារ អរគុណមួយ ទៅកាន់អ្នកគ្រប់គ្នា ដែលបានផ្តល់កម្លាំងចិត្ត ដល់នាងដែរថា "នៅពេល ថ្ងៃលិច គឺវាជាសញ្ញាមួយ នៃការបញ្ចប់ថ្ងៃ ប៉ុន្តែក៏មានន័យថា ថ្ងៃថ្មី កំពុងទន្ទឹងចាំយើង។ អរគុណទៅអ្នកគ្រប់គ្នា ដែលបានផ្តល់ ក្តីស្រឡាញ់ និងការគាំទ្រ យ៉ាងច្រើន លើសលប់ ជុំវិញពិភពលោក។ ពីការបញ្ចេញយោបល់ (Comment) ទៅដល់ការផ្ញើរសារ ក្នុងបណ្តាញ សង្គម ទាំងអស់ ដែលមានន័យខ្លាំងណាស់" 

ជាការពិត ការលើកទឹកចិត្ត គឺជាថ្នាំដ៏ពិសេសមួយ នៅពេលនរណាម្នាក់ ជួបរឿងទុក្ខសោក ដែលត្រូវការ ការលួងលោម និងការផ្តល់កម្លាំងចិត្ត តួយ៉ាង ដូចជា អ្នកនាង យ៉ាន លីនដា ដែលនាង មានជម្លោះ ជាមួយស្វាមី លោក យ៉ែម សំអូន រហូតនាង ត្រូវសម្រេចចិត្ត ចាកចេញពី ស្រុកខ្មែរ ដើម្បីត្រឡប់ ទៅរស់នៅ ប្រទេសអូស្រ្តាលី ជាមួយនឹងកូនស្រីវិញ៕


សាររបស់ អ្នកនាង យ៉ាន លីនដា






ប្រភព IG

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]