បើកឡានចូលក្រោម រថយន្តកុងទឺន័រ រួចផុតពីគ្រោះថ្នាក់ដូចក្នុងរឿង
ពុធ ១៨ កក្តដា, ២០១២ ម៉ោង ១៥:១៨ហេតុការណ៍គ្រោះថា្នក់ចរាចរណ៍មួយបានកើតឡើង ដោយសារតែរថយន្ត កុងទីន័រមួយបានបាត់បង់ម្ចាស់ការ ហើយបានរេរចង្កូត ធ្វើអោយរថយន្តដែលបើកបរពីក្រោយ ភ័យលោះព្រលឹងចេញពីខ្លួនគ្រប់គ្នា ប៉ុន្តែមានតែរថយន្តមួយគ្រឿងប៉ុន្នោះដែល មិនបានបន្ថយល្បឿននិង ឈប់ បែរជាបន្ថែមល្បឿនយ៉ាងលឿន ចូលទៅខាងក្រោម រថយន្តកុងទីន័រដោយសុវត្ថិភាព ដូចនៅក្នុងភាពយន្តអញ្ចឹង។
តាមប្រភពព័ត៌មានបានអោយដឹងថា ខ្សែរវីដេអូមួយដែលគេបាន ថតដោយកាមេរ៉ាតាមដងផ្លូវ កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១២។ នៅក្នុងខ្សែរវីដេអូនោះយើងបាន ឃើញហេតុការណ៍គ្រោះថា្នក់ចរាចរណ៍មួយដ៏ រន្ធត់ ដែលបានបង្កឡើងដោយរថយន្ត ដឹកកុងទីន័រ រេរចង្កូតធ្វើអោយ អ្នកបើកបរពីក្រោយទាំងអស់ ភ័យឡើងសភ្នែក ប៉ុន្តែមានតែរថយន្តមួយគ្រឿងប៉ុន្នោះ ដែលមានសេចក្តីក្លាហាន ហ៊ានប្រថុយជិះចូលទៅក្រោមរថយន្តកុងទីន័រនោះ។ មានអ្នកលេងអិនធើណិតជាច្រើនបាន និយាយថា នេះប្រហែលជាគាត់ប្រញ៉ាប់ខ្លាំងហើយមើលទៅ។
ដោយ ៖ អម្រិត
ខ្មែរឡូត
សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

Login
មតិ (Comments)