ស្មៀនធនាគារលួចប្រាក់ ៤៦,០០០យូរ៉ូ សម្រាប់ការកែប្រែខ្លួនឯងទៅជា តារាម៉ូដែល
ពុធ ១៨ កក្តដា, ២០១២ ម៉ោង ១៥:០៨តើអ្នកមានបំណងប្រាថ្នាចង់ក្លាយជា តារាម៉ូដែលដែរឬទេ?
ការពីពេលថ្មីៗនេះ មាននារីម្នាក់ដែលជាស្មៀននៅធនាគារ មានបំណងប្រថ្នាចង់ ក្លាយជាតារាម៉ូដែល ក៏បានលួចលុយរបស់ធនាគារ អស់៤៦,០០០យូរ៉ូ។ ប្រាក់ដែលនាងបានលួចនោះ គឺនាងបានចំណាយទៅលើ ការវះកាត់ និងការដើរផ្សារ យ៉ាងសប្បាយរីករាយ។ នារីម្នាក់នេះមានឈ្មោះថា Rachael Claire Martin អាយុ២៤ឆ្នាំ បានប្រើប្រាស់លុយទាំងនោះ ដោយការយកទៅវះកាត់ដើមទ្រូង ធ្វើធ្មេញ ក៏ដូចជាការតសក់ឲ្យវែង និងការដើរលេងយប់។ តាមការស្រាវជ្រាវបានឲ្យដឹង ថានាងបានលួចយក ប្រាក់នេះជាច្រើនដងមកហើយ ពីសាខា Barclays នៅ Cornwall ក្នុងអំឡុងពេល ៨សប្ដាហ៍។ សម្រាប់ពេលបច្ចុប្បន្ននេះ នាងកំពុងតែឡើង តុលាការដើម្បីដោះស្រាយពីបញ្ហានេះ។
ដើម្បីការសប្បាយរីករាយ និងក្លាយជាតារាម៉ូដែលនាងព្យាយាម លួចប្រាក់ពីធនាគារ តើប្រិយមិត្ដយល់យ៉ាងណា ពីបញ្ហានេះ?



កែសម្រួលដោយ ម៉ា
ខ្មែរឡូត

Login
មតិ (Comments)